លោ​ក​​​ ហ៊ុន ​​សែន ​​មាន​​បំណង​​​កាន់​​អំណាច ​​រហូត​​ដល់​​​អាយុ​​ ​៧៤​​​ឆ្នាំ​​

Cambodia News

កំពង់ស្ពឺ ៖​ នៅក្នុងពិធីបើកការដ្ឋានផ្លូវ ជាតិលេខ៤៤ ខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ  លោក​​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ​បាន​ប្រ​កាសថា ​នឹងគ្រង តំណែង រហូតដល់​  អាយុ​ចន្លោះ​ពី​៧៤​ដល់ ៧៦ ដូច​អតីត​នាយ​ករដ្ឋ​មន្ដ្រីចិន វ៉េន ជាវ បាវ ដែលបានចាកចេញ ពីតំ​ណែង​នាយក រដ្ឋមន្ដ្រីចិន ក្នុងអាយុ៧៤ឆ្នាំ។ ​

​ការប្រកាសនេះ​​គឺ​ ដើម្បីបញ្ជាក់ត្រឡប់ទៅ កាន់បក្សប្រឆាំង និងអ្នកនយោបាយ​ ក៏​ដូច​ជា​ការ​បញ្ជាក់​ទៅ​កាន់ប្រជាពលរដ្ឋ ប្រមាណ​១​ម៉ឺន​នាក់ នៅក្រុងច្បារមន។

​លោក​នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ទៀតថា ប្រសិនបើគេផ្ដួល​លោក​ឱ្យដួល នោះ គណ​បក្ស​ប្រជាជនកម្ពុជា ដូចជាដាច់ជើង ម្ខាង ហើយ​ហេតុអ្វីបានមួយៗ ចង់តែកម្ចាត់ ហ៊ុន សែន រហូត​ដល់​ប្រើ​ពាក្យថា មានស៊ី អត់សែន មានសែន អត់ស៊ី ដែលនេះគឺជា នយោបាយរបស់គេ ។

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅតែប្រើពាក្យថា បើស្រឡាញ់ បើអាណិត បើ​ពេញ​ចិត្ដ និងបើជឿទុកចិត្ដ សម្ដេច ត្រូវ​បោះ​ឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ៕

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានផ្លូវ ជាតិលេខ៤៤ ខេត្ដកំពង់ស្ពឺ ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានផ្លូវ ជាតិលេខ៤៤ ខេត្ដកំពង់ស្ពឺ ។

Related Articles

Back to top button
Close
Close