កម្ពុជាបើកកិច្ចប្រជុំរដ្ឋ​មន្ត្រីហិរញ្ញវត្ថុអាស៊ាន​លើកទី ១៦

នៅ​ថ្ងៃ​ទី​៣០  ​មីនា  ២០១២ ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា បាន​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន លើក​ទី​១៦ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ផ្ដោត​លើ​វិធានការ​ចាំបាច់​នានា ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច និង​ការ​កៀរគរ​វិនិយោគ​ទុក​នៅ​តំបន់​អាស៊ាន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​នានា រិះរក​យុទ្ធសាស្ត្រ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក រីក​រាលដាល​មក​តំបន់​អាស៊ាន នៅ​គ្រា​ដែល​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ស្ថិត​នៅ​ចំនួន ៤,៣ភាគរយ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ពិភពលោក បាន​ស្ថិត​នៅ​ក្នុង​ភាព​តឹងតែង។​

​​ការ​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន ​គឺ​ពិភាក្សា​ផ្ដោត​លើ​យុទ្ធសាស្ត្រ​ចំនួន ៥​ចំណុច  ១គឺ​ទស្សនវិស័យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ ទី​២ កិច្ច​ដំណើរ​ការ​តាម​ដាន​សេដ្ឋកិច្ច​អាស៊ាន​ ទី​៣ ផែនទី​បង្ហាញ​ផ្លូវ​សំរាប់​សមាហរណកម្ម រូបិយវត្ថុ និង​ហិរញ្ញវត្ថុ​អាស៊ាន ទី​៤ កិច្ច​សហប្រតិបត្តិការ ហិរញ្ញវត្ថុ​អាស៊ាន និង​ទី​៥ កិច្ច​សហប្រតិបត្តិការ ហិរញ្ញវត្ថុ​អាស៊ាន​បូក៣ មាន​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន៕

Related Articles

Back to top button
Close
Close