បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជិះ​ម៉ូតូ​ ទៅ​បុក​អ្នក​រើស​អេត​ចាយ​រង​របួស​ធ្ងន់​ខ្លួន​ឯង​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង១២ និង៤០ នាទី រំលងអធ្រាត្រ​ឈានចូលថ្ងៃទី៤ មករា បុរស​ម្នាក់​ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​ទៅ​បុក​អ្នក​រើស​អេត​ចាយ​ដើរ​ឆ្លង​ ផ្លូវ បណ្តាល​ឲ្យ​ដួល​ពក​ក្បាល​​ ចំណែក​អ្នក​បង្ក​រង​របួស​ធ្ងន់ ស្ថិត​នៅចំណុច​ផ្លូវលេខ២៩៤ កែងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់​បឹងកេងកង​ទី១ ខណ្ឌ​ចំការ​មន ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុន​ពេលកើតហេតុ បុរសម្នាក់ ស្រវឹង​ស្រាជិះម៉ូតូម៉ាក​សេ​១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ក្នុងល្បឿនលឿន តាមមហា​វិថី​ព្រះមុនីវង្ស ពីត្បូងទៅជើង ចំណែក​ជនរងគ្រោះអូសរទេះ​អេតចាយ យក​ទៅ​ទុកនៅចិញ្ចើមផ្លូវ រួចដើររើសអេត​ចាយ​ដើរឆ្លងផ្លូវពី​លិចទៅកើត ទៅរើស​សំបកកំប៉ុង ស្រាប់តែត្រូវម៉ូតូ​ជិះលឿន​ក្នុង​ស្ថានភាព​ស្រវឹង​ផង ចាប់ហ្វ្រាំង​មិនទាន់ ជ្រុលទៅបុក បណ្តាលឲ្យដួលសន្លប់ទាំងពីរនាក់ តែបន្តិចក្រោយមក ជនរងគ្រោះជាអ្នកដើរ​រើសអេតចាយនោះដឹងខ្លួនវិញ​ គ្រាន់តែពក​ក្បាល​បន្តិច​ ចំណែកបុរសអ្នកបុកសន្លប់មិនទាន់ដឹងខ្លួន ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ។

ក្រោយពេលកើតហេតុ ម៉ូតូ និងរទេះអូសអេតចាយ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍បឹងកេងកងទី១ ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close