នារីម្នាក់ត្រូវចោរវាយប្លន់យកម៉ូតូបានសម្រេច
Cambodia News
ព័ត៌មានសន្ថិសុខ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២១ ខែមេសា ជនសង្ស័យម្នាក់បានធ្វើសកម្មភាព វាយប្លន់ម៉ូតូពី នារីម្នាក់យកទៅបាត់ ខណៈ ដែលនារីរូបនោះជិះម៉ូតូម្នាក់ឯងចេញពី កន្លែងធ្វើការត្រឡប់មកផ្ទះវិញ នៅចំណុចមុខវិទ្យាល័យទួល ប្រាសាទ តាមបណ្ដោយផ្លូវលេខ១០១៩ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ។
ម៉ូតូដែលចោរវាយប្លន់យកទៅបាត់ នោះម៉ាកស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៣ គ្មានស្លាកលេខ ដែលគេស្គាល់ម្ចាស់ឈ្មោះ សុខ មិនា ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិក ក្នុងបុរីហ្គ្រេនភ្នំពេញ ស្នាក់នៅផ្ទះលេខ ១៧២ ផ្លូវលំ ក្រុម៤ ភូមិ-សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ចំណែកជនសង្ស័យមិនស្គាល់អត្ដ សញ្ញាណឡើយ ក្រោយពីវាយនារីរូប នោះរួចហើយ ជនសង្ស័យបានជិះម៉ូតូ គេចខ្លួនបាត់កាត់មុខប៉ុស្ដិ៍ឃ្មួញ ។ តែគេ គ្រាន់តែដឹងថាជននេះស្លៀកខោប៉ារ៉ាអាវ យឺត ពណ៌ស អាយុ២៣ឆ្នាំ កម្ពស់ប្រហែល ១,៦០ម៉ែត្រ សម្បុរខ្មៅស្រអែម ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះខាង លើបានជិះម៉ូតូម្នាក់ឯងចេញពីកន្លែងធ្វើ ការក្នុងបុរីហ្គ្រេនភ្នំពេញ ដោយជិះតាម បណ្ដោយផ្លូវភ្នំពេញហាណូយ(១០១៩) ក្នុងទិសដៅពីជើងទៅត្បូង ។ លុះធ្វើដំណើរ មកដល់មុខវិទ្យាល័យទួលប្រាសាទ ក៏ ស្រាប់តែមានជនសង្ស័យម្នាក់ដើរចេញមកស្ទាក់វាយនារីរូបនោះរុញឱ្យ ដួលរួច ហើយដណ្ដើមយកម៉ូតូស្គូពីជិះមកទិស ខាងត្បូងកាត់មុខប៉ុស្ដិ៍នគរបាលសង្កាត់ ឃ្មួញបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុប្រហែល១ម៉ោង ទើបឃើញមាននរគបាលចុះទៅសាកសួរ នារីរងគ្រោះនៅផ្ទះជនរងគ្រោះដើម្បី កំណត់មុខសញ្ញា ។ ហេង នាង