នារី​ ​ដែល​​លេប​ថ្នាំ​​សម្លាប់​​ខ្លួន​ ​ព្រោះ​​ឱ​​ពុក​​ចុង​​រំលោភ​​ពេល​នេះ​ស្លាប់​​ហើយ​

Cambodia News

ភ្នំពេញ​៖ ក្មេងស្រី​ឈ្មោះ សុខ ស្រី​ពេជ្រ អាយុ​១៧​ឆ្នាំ មាន​ផ្ទៃពោះ​ជាង​២​ខែ បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ បន្ទាប់ពី​ក្មេងស្រី​រូបនេះ​បាន​លេបថ្នាំ​សម្លាប់ខ្លួនកាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៣ នៅ​ក្នុងភូមិ​ជន្លាត់ដៃ ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ ព្រោះ​តូចចិត្ត​និង​ឪពុកចុង​ចាប់រំលោភ​រហូត​មាន​ផ្ទៃពោះ ហើយ​គូរ​ដណ្តឹង​សុំ​នាង​ផ្តាច់​ពាក្យ។

​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា សាកសព​ក្មេងស្រី​ត្រូវបាន​ដឹកយក​ទៅធ្វើ​បុណ្យ​នៅក្នុង​វត្ត​សន្សំ​កុសល ដោយសារ​រូបគាត់​គ្មាន​លទ្ធិភាព​ជួល​រថយន្ត​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ ស្រុកកំណើត​។ ទាក់ទិន​នឹង​ការស្លាប់​របស់​ក្មេងស្រី​មាន​ផ្ទៃពោះ​២​ខែ​ខាងលើនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ការ​តាម​ចាប់ខ្លួន​ឈ្មោះ រិ​ន ត្រូវជា​ឪពុកចុង​តិ​រិ​ច្ឆា​ន រំលោភ​ក្មេងស្រី​អាយុ​១៧​ឆ្នាំ រហូត​មាន​ផ្ទៃពោះ​។

ពេលនេះ​ឪពុកចុង​តិ​រិ​ច្ឆា​ន​នោះ​កំពុង​រត់គេចខ្លួន​ពី​សមត្ថកិច្ច ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​សាច់ញាតិ​ក្មេងស្រី​បាន​ទទូច សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​មនុស្ស​ថោកទាប ដែល​ប្រព្រឹត្តិ​អំពើ​ឥត​កេរ្តិ៍ខ្មាស់ មកលើ​កូនស្រី​ខ្លួនឯង​៕ ហេង នាង

art2.3art2.8

Related Articles

Back to top button
Close
Close