ស្លាប់​​ម្នាក់​​ របួស​ ​២​​​នាក់​​ ដោយ​​សារ​​អំ​​ពើ​​បាញ់​​ប្លន់​​យក​​ម៉ូតូ ​​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទាបភ្លឺ ឈានចូល​ថ្ងៃទី​០៤ ខែមេសា  យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង ​២​នាក់​ទៀត​រង​របួស​ក្នុង​អំពើ​បាញ់ ប្រហារ​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២​មួយគ្រឿង ខណៈពេលដែល​ជនរងគ្រោះ​កំពុង​អង្គុយ​ផឹកស៊ី​នៅលើ​សួន​​​ច្បារ​ក្រោម​ស្លាក​សញ្ញា​ បញ្ជា​បង់ប្រាក់ ច្រក​ស្ពាន​លី​យ៉ុង​ផាត់ ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ។

យុវជន​ដែល​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ខាងលើនេះ ឈ្មោះ មុំ ភិ​រុន អាយុ​២៦​ឆ្នាំ និង​២​នាក់​ទៀត​ដែល​រងរបួស ទី​១​ឈ្មោះ ភិន ភាន អាយុ​២៦​ឆ្នាំ និង​ទី​២​ឈ្មោះ ឈឹម ស៊ីណា អាយុ​២៥​ឆ្នា​ម​។ អ្នក​ទាំងបី​នាក់​មាន​ទី​លំនៅ​ក្បែរ​កន្លែងកើតហេតុ​ខាងលើ​។

មុនពេល​កើតហេតុ យុវជន​រងគ្រោះ​ទាំងអស់​បាននាំគ្នា​ទិញ​ប៊ី​យ៉ែម​ក​ផឹកស៊ី​នៅ​កន្លែងកើតហេតុ​ ខាងលើ​តាំងពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៣ ដោយមាន​គ្នា​សរុប​ទាំងអស់​៧​នាក់ លុះដល់​វេលាយប់​ជ្រៅ​រំលង​អា​ធ្រា​ត្រ មនុស្ស​៤​នាក់​ក៏បាន​ត្រឡប់​ទៅ​លំនៅឋាន​វិញ​អស់ ដោយឡែក​ជនរងគ្រោះ​ទាំងបី​នាក់ នៅ​អង្គុយ​ផឹកស៊ី​បន្ត​ហើយ​ក៏មាន​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ស៊េរី​ថ្មី ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម ម៉ាក K54 មក​ធ្វើ​សកម្មភាព​ភ្ជង់​បាញ់​ប្លន់ ពី​ជនរងគ្រោះ​យកទៅ​បាត់​តែម្តង​។ ​ ហេង នាង​

art1.3 art1.2

 

Related Articles

Back to top button
Close
Close