លោកប្រធានាធិបតីអាហ្វហ្កានីស្ថានទៅប្រទេសកាតាដើម្បីចរចាជាមួយពួកឧទ្ទាមតាលីបង់
លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន Hamid Karzai បានទៅដល់ទីក្រុងដូហា ប្រទេសកាតា។ នៅទីក្រុងដូហា លោក Hamid Karzai ជជែកពីគម្រោងបើកការិយាល័យនៃក្រុមតំណាងរបស់ពួកឧទ្ទាមតាលីបង់។ គោលដៅគឺដើម្បីទុកសម្រាប់រៀបចំកិច្ចចរចាសន្តិភាពជាយថាហេតុរវាង រដ្ឋាភិបាល និងពួកឧទ្ទាម។ គួរជម្រាបជូនថា មកដល់ពេលនេះ រូបលោក Hamid Karzai ក៏ដូចជាក្រុមឧទ្ទាមតាលីបង់ដែរ បានបដិសេធមិនអង្គុយចរចាជាមួយគ្នាទេ។
តាមពិតទៅ គម្រោងនៃការបង្កើតឲ្យមានការិយាល័យរបស់អ្នកតំណាងពួកឧទ្ទាម តាលីបង់ពេលនេះ គឺក្នុងគោលដៅជួយសម្រួលនៅក្នុងកិច្ចចរចាសន្តិភាពរវាងក្រុមឧទ្ទាម និងសហគមន៍អន្តរជាតិ នៅក្រោយឆ្នំា ២០១៤។ គឺនៅដំណាច់ឆ្នំា ២០១៤ ខាងមុខនោះឯង ដែលកម្លំាងទ័ពអូតង់នឹងត្រូវដកចេញទំាងអស់ពីទឹកដី អាហ្វហ្កានីស្ថាន។ ហើយដើម្បីជៀសវាងកុំឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្រោយការចាកចេញ របស់កម្លំាងបរទេសនោះ មានអ្នកទទួលខុសត្រូវរបស់លោកខាងលិចជាច្រើនរូបបានទាមទារអស់ជា ច្រើនឆ្នំាកន្លងមក ឲ្យដាក់បញ្ចូលពួកឧទ្ទាមតាលីបង់នៅក្នុងគ្រប់កិច្ចចរចាសន្តិភាព។
សូមជម្រាបជូនថា ពីដំបូងឡើយ លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន Hamid Karzai បានប្រឆំាងយ៉ាងដាច់អហង្ការចំពោះការបង្កើតឲ្យមានការិយាយរបស់ ក្រុមឧទ្ទាមតាលីបង់នៅក្នុងទីក្រុងដូហា ប្រទេសកាតា។ តែនៅទីបំផុត លោកបានប្តូរចិត្តគំនិត និងថែមទំាងបានចូលរួមដោយផ្ទាល់នៅក្នុងសំណុំរឿងនេះទៀតផង។ តែយ៉ាងណាក៏ដោយ អ្វីៗនៅមិនអាចបញ្ជាក់ពីជោគជ័យជាមុនបានទេ ព្រោះថាមកដល់ពេលនេះ រូបលោក Hamid Karzai ក៏ដូចជាក្រុមឧទ្ទាមតាលីបង់ដែរ បានបដិសេធមិនព្រមអង្គុយចរចាជាមួយគ្នាទេ។
តំាងតែពីដំបូងម្ល៉េះ ក្រុមឧទ្ទាមតាលីបង់តែងតែបានចាត់ទុករូបប្រមុខរដ្ឋអាហ្វហ្កានីស្ថាន Hamid Karzai ថាជាអាយ៉ងរបស់អាមេរិកំាងដែលពួកគេមិនត្រូវជ្រលក់មាត់រកទេ។ ចំណែកនៅខាងរដ្ឋាភិបាលទីក្រុងកាប៊ូលវិញ កិច្ចចរចាសន្តិ ភាពនឹងអាចចាប់ផ្តើមបាន លុះត្រាណាតែពួកឧទ្ទាមបញ្ឈប់ទំនាក់ទំនងជាមួយអង្គការភេរវនិយម អាល់កៃដាជាមុនសិន។
កាលពី ១ឆ្នំាមុននៅក្នុងទីក្រុងដូហា ប្រទេសកាតាដែរ ពួកឧទ្ទាមធ្លាប់បានដើរចេញពីតុចរចាលើកដំបូងជាមួយភាគីអាមេរិកំាង រួចហើយ។ តែប្រសិនបើមានកិច្ចចរចាសន្តិភាពជាមួយសហគមន៍អន្តរជាតិនៅថ្ងៃខាង មុខ គេនៅមិនដឹងថា អ្វីទៅជាកាយវិការរបស់ពួកឧទ្ទាមនោះ។ អ្វីដែលគេដឹង ប្រសិនបើភាគីពាក់ព័ន្ធនីមួយៗនៅតែបន្តដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញ ទៅមកនោះ វាមិនខុសអ្វីពីការចរចារវាងមនុស្ស គ និងមនុស្សថ្លង់នោះទេ៕ដោយ គួច គន្ធារ៉ា (RFI)