ព្រឹទ្ធសភាអូស្ត្រាលីអំពាវនាវឲ្យប្រាប់ពីប្រភពរបស់ផលិតផល
សមាជិកព្រឹទ្ធសភាអូស្ត្រាលីលោក Ron Boswell បានអំពាវនាវជាថ្មីម្តងទៀតដល់ហាងចៀនត្រី និងដំឡូងច្រៀក (Fish and chip shops) សម្រាប់អាហារសម្រននោះ ឲ្យដាក់បង្ហាញពីប្រភពប្រទេសនៃផលិតផលដែលខ្លួនកំពុងប្រើ ប្រាស់។
បច្ចុប្បន្ននេះគេតម្រូវឲ្យផ្សារទំនើបដាក់បង្ហាញនូវ ប្រភពប្រទេសដែលនាំចូលគ្រឿងសមុទ្រ ប៉ុន្តែគេមិនបានតម្រូវឲ្យភោជនីយដ្ឋាន និងអាហារដ្ឋានដែលលក់អាហារខ្ចប់វេចឲ្យដាក់បង្ហាញទេ។
លោក ព្រឹទ្ធសមាជិក Boswell បានបន្តថា អ្នកប្រើប្រាស់ត្រូវតែដឹងថាតើគ្រឿងសមុទ្រទាំងនោះនាំចូលមកពី ប្រទេសណា ហើយការដាក់បង្ហាញបែបនេះនឹងអាចជួយដល់ឧស្សាហកម្មក្នុងស្រុក។
រដ្ឋ មន្ត្រីក្រសួងកសិកម្ម Joe Budwig បានមានប្រសាសន៍ថាលោកគាំទ្រហាងលក់ត្រី និងដំឡូងចៀនឲ្យលើកកម្ពស់ផលិតផលអូស្ត្រាលី។ ប៉ុន្តែការដាក់ច្បាប់ឲ្យដាក់បង្ហាញនូវប្រភពផលិតផលគឺជាការនាំ ឲ្យមានការិយាធិបតេយ្យកាន់តែច្រើនសម្រាប់អាជីវកម្មតូចៗ៕ (Radio Australia)