រាជរដ្ឋាភិបាលស្នើឲ្យមន្ត្រីសុខាភិបាលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ
Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និបាតរបស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វី តែលភ្នំពេញគូគីត្រា រយៈពេល២ថ្ងៃ បានប្រារព្ធពិធីបិទនារសៀលថ្ងៃទី២៨ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងផ្ដល់អាទិភាពជានិច្ចចំពោះការអភិវឌ្ឍវិស័យសុខា ភិបាល ដើម្បីលើកកម្ពស់ការផ្ដល់សេវាសុខភាពជូនប្រជាជនឱ្យបានកាន់តែ ប្រសើរ និងប្រកបដោយប្រសិទ្ធភាព សមធម៌ និងចីរភាព ជាពិសេស ចំពោះប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងប្រជាជនដែលរស់នៅតំបន់ជនបទ ។
នៅក្នុងនោះ រាជរដ្ឋាភិបាល បាន និងកំពុងបន្ដខិតខំយកចិត្ដទុកដាក់ក្នុងការកាត់បន្ថយអត្រាមរណ ភាពរបស់មាតា និងទារក ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសុខាភិបាលឱ្យកាន់តែទូលំ ទូលាយ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ដកម្មវិធី សុខាភិបាលសំខាន់ៗ ដូចជា កម្មវិធីសុខភាពបន្ដពូជ កម្មវិធីអាហារូបត្ថម្ភ និងការអប់រំសុខភាព កម្មវិធីប្រយុទ្ធ និងបង្ការជំងឺឆ្លង ជាពិសេសជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម និងកញ្ជ្រឹលជាដើម ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសុខាភិបាលមួយចំនួនផងដែរ ដែលបានខិតខំបំពេញការងារបានល្អក្នុងរយៈពេលកន្លងមក ៕