ខ្យល់​ព្យុះ​ទន្ទ្រាន​ទៅលើ​សង្កាត់​សម្បូរ​ខ្មែរ​រស់​នៅ​ក្នុង​រដ្ឋ​ក្រុង Brisbane

ខ្យល់ព្យុះ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជា​ ៤ម៉ឺន​គ្រូសារ​នៅ​តំបន់​អាគ្នេយ៍​នៃ​រដ្ឋ​ Queensland​ ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ជាច្រើន​ម៉ោង។

ព្យុះ​ធំៗ​​ចំនួ​ន​បួន​ដែល​មាន​ល្បឿន​ ៩០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ បាន​បក់​គួច​ផ្ដួល​រំលំ​ដើម​ឈើ ​និង​បង្ក​ការ​ខូចខាត​ដល់​ខ្សែ​បញ្ជូន​អគ្គិសនី​​នៅ​ទី​កន្លែង​មួយ​ចំនួន​នៅ ​ក្នុង ក្រុង Brisbane រួម​មាន​សង្កាត់ ​Logan ដែល​សម្បូរ​រស់​នៅ និង​នៅ​តាម​ទីប្រជុំ​ជន​ដទៃ​ទៀត។​

លោក​ Mike Shapland ​មក​ពី​ក្រុម​ជួយ​សង្គ្រោះ​គ្រា​អាសន្ន​រដ្ឋ​ Queensland ​មាន​ប្រសាសន៍​ថា​ ការ​ខូចខាត​ភាគ​ច្រើន​បំផុត​គឺ​កើត​មាន​ឡើង​នៅ​ទីក្រុង​ Logan ​ភាគ​ខាង​ត្បួង​ទីក្រុង​ Brisbane ។

ប៉ុន្តែ​​លោក សាន់​ សារ៉ាត ​ប្រធាន​សមាគម​ខ្មែរ​នៅ​រដ្ឋ​ Queensland​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​​នៅ​ព្រឹកមិញនេះថា​ ព្យុះ​កាល​ពី​យប់​មិញ​នេះ​ពុំ​​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ ខ្មែរ​ដែល​រស់​នៅ​រដ្ឋ​ Queensland ​នេះ​ទេ​បើ​តាម​លោក​ដឹង។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ នៅ​សង្កាត់​ Marsden ​នៃ​ទីក្រុង​ Logan​ ដែល​សម្បូរ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នោះ​បាន​ដាច់​ចរន្ត​អគ្គិសនី​ ដែល​ធ្វើ​ឲ្យ​សាលា​Marsden State School ​បាន​បិទ​នៅ​ថ្ងៃ​នេះ៕(Radio Australia)

Related Articles

Back to top button
Close
Close