ជប៉ុន​មាន​គម្រោង​ពង្រីក​អាជីវ​កម្ម​ធុន​តូច​ និ​ងធុន​មធ្យម​នៅ​មី​យ៉ាន់​ម៉ា

បើ​តាម​ រដ្ឋា​ភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា​ខ្លួន​មាន​គម្រោង​ក្នុង​ការ​បញ្ជូន​គណៈ​ ប្រ​តិ​ភូ​មួយ​ដែល​រួម​មាន​សមាសភាព​ពី​ផ្នែក​រដ្ឋ​ និង​ឯកជន​ទៅកាន់​ប្រ​ទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ជំរុញ​ក្រុម​ហ៊ុន​ធុន​តូច​ និងធុន​មធ្យម​ឲ្យ​ពង្រីក​ការ​រក​ស៊ី​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​ថ្មី​ថ្មោង ​មួយ​នេះ។

គណៈ​ប្រ​តិ​ភូ​នេះ​នឹង​ដឹក​នាំ ​ដោយ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្មលោក Kazuyoshi Akaba ដែល​លោក​នឹង​ធ្វើ​ទស្សន​កិច្ច​ទៅកាន់​ប្រ​ទេស​​មីយ៉ាន់​ម៉ា​នៅ​ចុង​សប្តាហ៍​ នេះ។

បើ​តាម​មន្ត្រី​ ក្រសួង​ឧស្សាហកម្ម​បាន​ឲ្យ​ដឹង​ថា​ ការ​បញ្ជូន​គណៈ​ប្រ​តិ​ភូ​នេះ​គឺ​ជា​បេសកកម្ម​របស់​ជប៉ុន​ជា​លើក​ទី​មួយ​ហើយ ​ទៅ​កាន់ប្រ​ទេស​អាស៊ាន​ដើម្បី​ផ្តោត​ទៅ​លើ​មុខ​ជំនួញ​ខ្នាត​តូច៕ (Radio Australia)

Related Articles

Back to top button
Close
Close