ក្រសួង​សង្គម​កិច្ច​ ប្រារព្ធ​ទិវា ​សិទ្ធិ​នារី ​អន្តរ​ជាតិ ​លើក​ទី​១០២​

ភ្នំ​ពេញ​៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣នេះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង រួម​និង​មន្រ្តី​ក្នុងក្រសួង ភាគច្រើនជាស្រ្តី​បាន​ប្រារព្ធ​ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លើកទី១០២ ក្រោមប្រធាន បទ«សិទ្ធិស្មើគ្នា ឱកាសដូច គ្នា ដើម្បី​​​ពន្លឿន​កិច្ចអភិវឌ្ឍន៍»។

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ។
លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ។

ថ្លែង​នៅក្នុងពិធី​ លោករដ្ឋមន្រ្តី អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិក្នុងឆ្នាំនេះ ដើម្បី រំលឹក​ពី​ការ​តស៊ូ​របស់​នារី និងពលករទូទាំងសកល លោក ដែល​បាន​ខិតខំប្រឹងប្រែង តស៊ូទាមទារសិទ្ធិសេរីភាព សមាសភាព រវាងបុរស និងនារី ។

លោក​បាន​បន្តថា ការប្រារព្ធទិវាសិទ្ធិនារីលើកទី១០២ របស់​ក្រសួងសង្គមកិច្ច ក៏ជា​សារ​អប់​រំ​មួយបំផុសឲ្យ បុរស​ទាំង​អស់​ចូ​លរួម កាត់​បន្ថយ​អំពើ​ហិង្សាលើស្រ្តី និងការរំលោភបំពាន ព្រម​​ទាំង​ការ​បំបិទនូវសិទ្ធិសេរីភាពរបស់ស្រ្តី ។​

ពាក់​ព័ន្ធ​និង​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ផងដែរ នៅពេលថ្មីនេះ ប្រទេស​អូស្រ្តាលី និងសហ គមន៍អឺ​រ៉ុប បាន​ផ្តល់​ជំនួយ​រាប់លានដុល្លារ ដល់​រាជ​រដ្ឋា​ភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដើម្បី​បំពេញ​បេសក កម្មបញ្ឈប់អំពើហិង្សា ក៏​ដូច​ជា​លើក​កម្ពស់​ស្រ្តី​នៅ​ក្នុង​ឆាកនយោបាយផង​ដែរ​៕

 

Related Articles

Back to top button
Close
Close