ក្រុមហ៊ុន News Corp កំពុងលក់ភាគហ៊ុនក្នុង Sky TV
ក្រុមហ៊ុនNews Corporation ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយក្នុងពិភពលោក កំពុងតែលក់ភាគហ៊ុន៤៤% របស់ខ្លួននៅក្នុងក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរបស់ប្រទេស នូវ៉ែលហ្សេឡង់ឈ្មោះ Sky Network Television។
សាខា ក្រុមហ៊ុន News Corporation នៅក្នុងប្រទេសអូស្រ្ដាលីឈ្មោះ News Limited បច្ចុប្បន្នមានភាគហ៊ុននេះនៅក្នុងទូរទស្សន៍ SKY TV ដែលមានតម្លៃជាទឹកប្រាក់៧០៣លានដុល្លារ។
ក្រុមហ៊ុន News Limited និយាយថា ក្រុមហ៊ុននឹងបន្ដធ្វើការជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ SKY TV ទោះបីជាមានការផ្លាស់ប្ដូរនៃម្ចាស់ហ៊ុនយ៉ាងណាក្ដី៕ (Radio Australia)