ការស្រាវជ្រាវរកឃើញថា មហាសេដ្ឋីច្រើនបំផុតរស់នៅតំបន់អាស៊ី
គេ បានមើលឃើញថា តំបន់អាស៊ីបានកំពុងនាំមុខតំបន់អាម៉េរិកខាងជើង ដោយសារតំបន់នេះមានសម្បូរទៅដោយមហាសេដ្ឋីច្រើនបំផុត។
យោង តាមការស្រាវជ្រាវមួយ របស់ទស្សនាវដ្ដីចិនឈ្មោះថា wealth magazine បានឲ្យដឹងថា តំបន់អាស៊ីគឺជាលំនៅដ្ឋានរបស់មហាសេដ្ឋីចំនួន ៦០៨រូប ហើយដែលមានចំនួនជិត ២រយនាក់ច្រើនជាងចំនួនមហាសេដ្ឋីដែលរស់នៅតំបន់អាម៉េរិកខាងជើង។
ការ សិក្សានេះជឿថា នេះគឺជាលើកទីមួយហើយដែលចំនួនមហាសេដ្ឋីនៅក្នុងតំបន់អាស៊ីបានមាន ចំនួនច្រើនជាងគេនៅក្នុងបញ្ជីពិភពលោក។
នៅក្នុងបញ្ជីអ្នក មានថ្នាក់អន្តរជាតិចុងក្រោយបំផុតដែលបោះពុម្ពផ្សាយកាលពីខែឧសភា ឆ្នាំមុន ដោយទស្សនាវដ្ដីពាណិជ្ជកម្មសហរដ្ឋអាម៉េរិកឈ្មោះថាForbesបានឲ្យដឹងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានមហា សេដ្ឋី ចំនួន ៣១៥រូប និងនៅតំបន់អាម៉េរិកខាងជើងមានមហាសេដ្ឋីចំនួន៤៥០រូប៕(Radio Australia)