សាលា​ឧទ្ធរណ៍​ចាប់​ផ្តើមសើ​រើ​រឿង​លើកលែ​ង​ការចោ​ទប្រ​កាន់​លោក​ឈូក​ បណ្ឌិត​

ភ្នំ​ពេញ៖ កាល​ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៣ ​សាលាឧទ្ធរណ៍បានចាប់ផ្តើម​បើកសវនាការ​លើ​បណ្តឹងទាស់​របស់​ព្រះរាជអាជ្ញា​របស់​សាលាដំបូង​ខេត្តស្វាយរៀង​លើ​ករណី​ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិតខេត្តស្វាយរៀងដែល​បាន​ប្រើ​អាវុធ​បាញ់​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​កម្ម​ការ​នី​ចំនួន៣នាក់នៅ​រោងចក្រ​កៅ​វេ កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១២ ។

លោក ​ឈូក ​បណ្ឌិត​ អតីត​អភិ​បាល​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ​។
លោក ​ឈូក ​បណ្ឌិត​ អតីត​អភិ​បាល​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ​។

សវនាការ​នេះ​ដឹកនាំ​លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ រីឯ​លោក អ៊ឹម សុផាន គឺជា​តំណាង​អយ្យការ។ នៅក្នុង​នោះ​ក៏មាន​វត្តមាន​ផងដែរ ជនជាប់ចោទ ឈូក បណ្ឌិត និង​មេធាវី​ការពារ​ក្តី ជនរងគ្រោះ​ទាំងបី៣នាក់ និង​មេធាវី​ការពារ​ក្តី ព្រមទាំង​សាក្សីដោះបន្ទុក និង ដាក់បន្ទុក​ដែលជា​សមត្ថកិច្ច​ចំនួន​ជាង ២០នាក់។

កម្មការិនី​ឈ្មោះ កែវ នា អាយុ១៩ឆ្នាំ ដែលជា​ជនរងគ្រោះ​របួស​ដៃ​ខាងស្តាំ​​បាន​​សុំ​ឲ្យ​តុលាការ​អនុវត្ត​ឲ្យ​គាត់ ​(ឈូក បណ្ឌិត) ជាប់គុក ម្យ៉ាង​​ត្រូវ​​សងជំងឺចិត្ត​ដល់​ពួក​ខ្ញុំ ព្រោះ​បើ​​មិន​ជាប់គុក ថ្ងៃមុខ ថ្ងៃក្រោយ អាង​តែ​គាត់​ធំ គាត់​នៅតែ​ធ្វើ​អ៊ីចឹង​ដដែល​។  ​

លោក ឈូក បណ្ឌិត បន្ទាប់ពី​ចេញពី​បន្ទប់​សវនាការ​បាន​ដើរ​អមដោយ មេធាវី​ការពារ​ក្តី​របស់គាត់​សំដៅទៅ​រថយន្ត​ទំនើប​ពណ៌​ខ្មៅ​ដែលមាន​តម្លៃ​ ជាង១០ម៉ឺន​ដុល្លារ ដែល​ចត​រងចាំ​នៅក្នុង​បរិវេណ​សាលាឧទ្ធរណ៍​នោះ លោក​ពុំបាន​ផ្តល់​កិច្ច​សម្ភាស​ន៏​ណាមួយ​ដល់​អ្នកព័ត៌មាន​ទេ។

លោក អំ សំអាត ប្រធាន​ក្រុមបច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ ដែល​បាន​តាម​ឃ្លាំមើល​សវនាការ​សម្តែង​ការសោកស្តាយ ហើយ​ថា សវនាការ​នោះ គួរ​តែ​បើក​ឲ្យ​អ្នក​ផ្សេង​បាន​ស្តាប់ និង​តាមដាន​។ លោក​ក៏​បាន​ជំរុញ​ឲ្យ​តុលាការ​សាលាឧទ្ធរណ៍​ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ដល់​ ក្រុម​ស្ត្រី​កម្មករ​រងគ្រោះ​។​

សូប​បញ្ជាក់ថា​នៅក្នុង​សំណុំ​រឿងនេះ គេ​បាន​បង្វែរ​ទម្លាក់កំហុស​ទៅលើ​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ ស ចាន់ថា ថា​បាន​បាញ់​កម្មការិនី​ទាំង ៣នាក់ ឲ្យ​របួស ហើយ​តុលាការខេត្ត ស្វាយរៀង បាន​ទម្លាក់​បទ​ចោទ​ពី​លោក ឈូក បណ្ឌិត ប៉ុន្តែ​មន្ត្រីនគរបាល​មួយចំនួន​ដែល ចូលរួម​ក្នុង​ព្រឹ​ត្ត​ការ​ណ៏​នោះ​ពុំបាន​ប្រព្រឹត្ត​អំពើ​បាញ់​កម្មការិនី​ ឲ្យ​របួស​នោះទេ។

សវនាការ​នេះ​គឺមាន​ដំណើរការ​រយៈពេល ៣ថ្ងៃ ពីថ្ងៃ​ទី ២៧ ខែ កុម្ភៈ ដល់​ថ្ងៃទី១ ខែ មិនា ឆ្នាំ ២០១៣ ដោយ​នឹងមាន​ការសួរដេញដោល​ជនជាប់ចោទ និង សាក្សី ព្រមទាំង​ជនរងគ្រោះ​ដើម្បី ពិចារណា​ដល់​ជនរងគ្រោះ​ទាំង ៣នាក់៕

Related Articles

Back to top button
Close
Close