ជាប់​គុក​៤​ឆ្នាំ​ពី​បទ​ប្លន់​ពេល​ចេញ​មក​វិញ​មិន​ព្រម​កែ​ខ្លួន​លួច​ម៉ូតូ​គេ​ត្រូវ​ប៉ូលិស​ចាប់​ញាត់​គុក​វិញ​

ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១២ នៅចំណុចផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បុរសម្នាក់ជាក់គុកពីបទប្លន់រយៈពេល៤ឆ្នាំមកហើយ ពេញចេញមកវិញមិនព្រមកែខ្លួនបានធ្វើសកម្មភាពលួចម៉ូតូគេដែលចតម៉ូតូទុកមុខផ្ទះ តែត្រូវប៉ូលិសគោលដៅ២៤ម៉ោងចាប់ខ្លួនបានភ្លាមៗ

ជនល្មើស ដែលត្រូវចាប់ខ្លួនមានឈ្មោះ តាំង វិរៈ ហៅ តាំង រ៉ាឌី ភេទប្រុសអាយុ៥២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកណ្ដៀងរាយ ឃុំស្វាយទាប ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ មធ្យោបាយធ្វើសកម្មភាពរបស់ពួកគេមានម៉ូតូសេ១០០កូរ៉េមួយគ្រឿងដែលជនល្មើសម្នាក់ ទៀតជិះគេចខ្លួនបាត់។

ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ទី លុច ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកើតហេតុ និងមានស្រុកកំណើតនៅភូមិលីញ៉ា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ូតូរបស់ជនរងគ្រោះម៉ាកអាយខុនពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1AM-6766។

តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូត្រឡប់មកពីជូនប្អូនទៅធ្វើការវិញ បានចតម៉ូតូទុកមុខផ្ទះ ដោយបានចាក់សោត្រឹមត្រូវ។ ពេលកំពុងងូតទឹកស្រាប់តែឮសំឡេងម៉ូតូរបស់ខ្លួនហាក់ដូចជាត្រូវគេ បញ្ឆេះ ក៏ស្ទុះមកអើតមើលបាត់ម៉ូតូមែន ក៏ប្រញាប់ទៅប្ដឹងប៉ូលិសគោលដៅ២៤ម៉ោងភ្លាមៗ។

បន្ទាប់ពីបានទទួលព័ត៌មាន ប៉ូលិសបានប្រកូកប្រកាសពីភិនភាគម៉ូតូទើបគ្រប់គោលដៅទាំងអស់ក្នុង មូលដ្ឋាននាំគ្នាចេញពូនស្ទាក់ចាំឃ្លាំមើល ហើយគេឃើញម៉ូតូនិងស្លាកលេខដូចគេបានប្រកាសប្រាប់ ក៏ឃាត់ខ្លួនតែម្ដង គឺឃាត់នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវចូលទ័ពអាកាសស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕

ដោយ៖ ហេង នាង

ជនសង្ស័យដែលជំនាញខាងកាច់សោកម៉ូតូអស់លក្ខណ៍ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លន (រូប dap)

Related Articles

Back to top button
Close
Close