រដ្ឋាភិបាល​ជប៉ុន​កោះ​ឯក​អគ្គរដ្ឋទូត​ចិន​ទាក់ទង​រឿង​នាវា​ចិន​ដែល​បើក​ចូល​ក្នុង​ដែនទឹក​ក្បែរ​ប្រជុំកោះ​ជម្លោះ​

នៅ​ថ្ងៃ​អង្គារ​នេះ ​​​រដ្ឋាភិបាល​ជប៉ុន​កោះ​​​​​ឯក​អគ្គ​រដ្ឋទូត​​ចិន អោយ​ចូល​មក​បំភ្លឺ​​​នូវ​ហេតុការណ៍​​​​​ ទាក់​ទង​នឹង​​​​​​​នាវា​​ល្បាត​សមុទ្រ​ចិន​​ពីរ​គ្រឿង ដែល​បាន​​ចូល​ខ្លួន​​មក​កាន់​ដែន​ទឹក​ក្បែរ​ប្រជុំ​កោះ​ជម្លោះ​​​ សេនកាគូ កាល​ពី ​ថ្ងៃ​ចន្ទ​​កន្លង​មក។ ប្រជុំ​កោះ​​គ្មាន​មនុស្ស​នៅ​ សេន​កាគូ ដែល​ចិន​ហៅ​ថា​ ប្រជុំ​កោះ​​ Diaoyu នៅ​តែ​​ជា​បញ្ហា​ជម្លោះ​​ក្តៅ​គគុក​​ រវាង​ចិន​ និង​ជប៉ុន។ តាំង​ពី​ជប៉ុន​ទិញ​យក​មួយ​ភាគ​នៃ​កោះ​នេះ ដាក់​អោយ​មក​ជា​ដែន​ដី​ជាតិ​ខ្លួន ជា​ញឹកញយ គេ​សង្កេត​ឃើញ​​មាន​​​កប៉ាល់​​ចិន​ និង​យន្តហោះ​ចិន​នានា តែង​តែ​បើក​​ចូល​​​មក​ជុំវិញ​ដែន​ដី​នេះ​ ធ្វើ​អោយ​​រដ្ឋាភិបាល​ជប៉ុន​​​​​​​​ផ្ទុះ​កំហឹង​​​។ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​ប្រកាស​ថា នាវា​ចំបាំង​ចិន​បាន​វាយ​ប្រហារ​កប៉ាល់​​របស់​ទាហាន​​​ជប៉ុន​មួយ​គ្រឿង​ នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​ ៣០​ មករា​ កន្លង​មក​​ ជាមួយ​នឹង​រ៉ាដា​ដែល​ប្រើ​សំរាប់​​​​បង្ខាំង​​គោលដៅ​នៃ​ការ​វាយ​លុក។

យោង ​តាម​​អ្នក​ទទួ​ល​ខុស​ត្រូវ​មួយ​រូប​​​ នៃ​​​ក្រសួង​ការ​បរទេស​ជប៉ុន ​នៅ​ថ្ងៃ​អង្គារ​នេះ​ គឺ​ក្រសួង​ការ​បរទេស​ជប៉ុន​ ជា​អ្នក​ដែល​​​កោះ​ហៅ​​​ឯក​អគ្គ​រដ្ឋទូត​​ចិន អោយ​​​មក​បក​ស្រាយ​បំភ្លឺ​នូវ​ហេតុការណ៍​​​​​​​ទាក់​ទង​នឹង​​​​​​​នាវា​​ ល្បាត​សមុទ្រ​ចិន​​ពីរ​គ្រឿង ដែល​បាន​​ចូល​ខ្លួន​​មក​កាន់​ដែន​ទឹក​ក្បែរ​ប្រជុំ​កោះ​ជម្លោះ​​​ សេនកាគូ កាល​ពី​​ថ្ងៃ​ចន្ទ​​កន្លង​មក។

គួរ​រំលឹក​ថា កាល​ពី​ព្រឹក​​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ នាវា​ល្បាត​ដែន​ទឹក​ចិន​ចំនួន​ពីរ​គ្រឿង​ បាន​​បើក​ចូល​មក​កាន់​ ប្រជុំ​កោះ​សេន​កាគូ​ ហើយ​បាន​ចាក​ចេញ​ពី​ទី​នោះ នៅ​ពេល​ល្ងាច។ ​​
កាល​ពី​ថ្ងៃ​ពុធ​​ សប្តាហ៍​មុន នាវា​ចិន​៣ គ្រឿង​ទៀត​ ក៏​បាន​ចូល​មក​​ក្នុង​តំបន់​កោះ​នេះ​ដែរ។

នៅ​ថ្ងៃ​អង្គារ​​នេះ​ដែរ​ ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​ប្រកាស​ថា នាវា​ចំបាំង​ចិន​បាន​វាយ​ប្រហារ​កប៉ាល់​​របស់​ទាហាន​​​ជប៉ុន​មួយ​គ្រឿង​ កាល​ពី​ថ្ងៃ​ ៣០​ មករា​ កន្លង​មក​​ ជាមួយ​នឹង​រ៉ាដា​ដែល​ប្រើ​សំរាប់​​​​បង្ខាំង​​គោលដៅ​នៃ​ការ​វាយ​លុក។

ប្រជុំ​កោះ​​គ្មាន​មនុស្ស​នៅ​ សេន​កាគូ ដែល​ចិន​ហៅ​ថា​ ប្រជុំ​កោះ​​ Diaoyu នៅ​តែ​​ជា​បញ្ហា​ជម្លោះ​​ក្តៅ​គគុក​​ រវាង​ចិន​ និង​ជប៉ុន។ តាំង​ពី​ជប៉ុន​ទិញ​យក​មួយ​ភាគ​នៃ​កោះ​នេះ ដាក់​អោយ​មក​ជា​ដែន​ដី​ជាតិ​ខ្លួន​ កាល​ពី​ចុង​ឆ្នាំ​ ២០១២​​ កន្លង​មក ជា​ញឹកញយ ​គេ​សង្កេត​ឃើញ​​មាន​​​កប៉ាល់​​ចិន​ និង​យន្តហោះ​ចិន​នានា តែង​តែ​បើក​​ចូល​​​មក​ជុំវិញ​ដែន​​ទឹក​​នេះ​ បង្ក​អោ​យ​​​រដ្ឋាភិបាល​ជប៉ុន​​​​​​​​​​មាន​ការ​ខឹង​សម្បារ​​​។

ទាក់ទង​នឹង​ហេតុការណ៍​​អស់​នេះ នាយក​រដ្ឋមន្ត្រីជប៉ុន Shinzo Abe បាន​សន្យា​ថា នឹង​​ពង្រឹង​​វិធាន​ការ​ត្រួត​ពិនិត្យ​​​ជុំវិញ​​ប្រជុំ​កោះ​នេះ​​ថែម​​ទៀត​ ហើយ​​​​បន្ថែម​ទៀត​​ថា ​មិន​អាច​មាន​ការ​ចរចា​តថ្លៃ​​លើ​​កម្មសិទ្ធិដែល​ជា​របស់​​​ជប៉ុន​បាន​នោះ​ ឡើយ។​

​នាយក​រដ្ឋមន្ត្រីជប៉ុន ធ្លាប់​បាន​ប្រកាស​ នាពេល​ថ្មីៗ​នេះ​ថា​ ដើម្បី​ទប់​ទល់​នឹង​ការ​ឈ្លានពាន​ដែន​ដី​​បង្ក​ដោយ​ប្រទេស​ជិតខាង ជប៉ុន​​នឹង​ធ្វើការ​វាយ​បក​តបត​វិញ​ ទាំង​តាម​ជើង​គោគ ​ជើង​ទឹកនិង​ជើង​អាកាស។ រដ្ឋាភិបាល​ជប៉ុន ទើប​តែ​បាន​ប្រកាស​ដាក់​អោយ​មាន​កង​កម្លាំង​ពិសេស​ ៦០០​នាក់ និង​ នាវា​​ការពារ​​​ឆ្នេរ​សមុទ្រ​​ចំនួន​ ១២​គ្រឿង​ ដើម្បី​ការពារ​ប្រជុំ​កោះ​ សេនកាគូ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close