អត់លុយលេងល្បែងបែកគំនិតចាប់ជំរិតកូនខ្លួនឯង
ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែមករាជនសង្ស័យបុរស ស្ដ្រី២នាក់ ពាក់ព័ន្ធនឹងករណីចាប់កូនខ្លួនឯងជំរិតទារប្រាក់ពីប្ដី ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន នៅល្ងាចថ្ងៃដដែល នៅចំណុចបរិវេណសាលាបឋម សិក្សាហ៊ុន នាង បឹងត្របែកខាងកើត ឋិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ វីន សាវី ភេទស្រី អាយុ៤១ឆ្នាំ ជាម្ដាយក្មេងស្រីរងគ្រោះ ស្នាក់នៅ បន្ទប់ជួលលេខ៣ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងឈ្មោះ ឈឿន សុភក្ដី ភេទប្រុស អាយុ២១ ឆ្នាំ ជាអ្នករួមគំនិត ស្នាក់នៅផ្ទះលេខ១៤៩ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរកាត់ ដេរខោអាវ ចំណែកក្មេងរងគ្រោះឈ្មោះ សុខុម តុលា ភេទប្រុស អាយុ៧ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បី កសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ ហេង នាង