ជន​បរទេស​ទៅ​លេង​កូរ៉េ​ខាង​ជើង​អាច​រក្សា​ទុក​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​

ជន​​​បរទេស​​ទំាង​​ឡាយ​​ណា​​ដែល​​ចង់​​ទៅ ​​លេង​​នៅ​​កូរ៉េ​​ខាង​​ជើង​ ចាប់​ពី​អំណើះ​តទៅ​អាច​​រក្សា​​ទុក​​ទូរស័ព្ទ​​ដៃ​​របស់​​គេ​​នៅ​​នឹង​​ ខ្លួន​​បាន​ លុះត្រាណា​​តែ​​ពួក​​គេ​​សុខ​ចិ​ត្ត​​ទុក​​លេខ​​ម៉ាស៊ីន​​ទូរស័ព្ទ​​របស់​​ ពួក​​គេ​​ឲ្យ​​ដល់​​អាជ្ញាធរ​​កូរ៉េ​​ខាង​​ជើង​​នេះ​​ជា​​ការ​​ជូន​​ដំណឹង​​​របស់​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​ផ្លូវការ​​​ចិន​​​ថ្មី​​​កាលពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​។

វិធានការ​នេះ បាន​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧​មករា​មក​ម៉្លេះ-នេះបើយោងតាម​អ្នក​ បច្ចេក​ទេស​​អេហ្ស៊ីបម្នាក់នៃក្រុមហ៊ុន Koryolink ដែល​ជា​ក្រុមហ៊ុន​រួម​គ្នា រវាង​ក្រុមហ៊ុន​អេហ្ស៊ីប​និង​ក្រុមហ៊ុន​​កូរ៉េ​ ខាង​ជើង​ដែល​ធ្វើ​អាជីវកម្មលើ​​បណ្តាញ​ទូរ ស័ព្ទ​3G នៅ​​កូរ៉េ​ខាង​ជើង។​

ជនបរទេស ចាប់ពីអំណើះទៅ អាច​បំពេញ​ក្រដាស​ស្នាម​មួយ​ដែល​ត្រូវ​ប្រាប់ពីលេខ ម៉ាស៊ីន ទូរស័ព្ទ​​ដៃរបស់ពួកគេ (IMEI International Mobile Equipment Identity) ជា​មុន​សិន ​ទើប​អាច​រក្សា​ទុក​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​បាន​។

គួររំលឹកថា កាលពី​លើកមុនជន​បរទេស​ត្រូវ​ទុក​ជា​ដាច់​ខាត​​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​នៅ​ ត្រង់​កន្លែង​គយ​កូរ៉េ​ខាង​ជើង​​រហូត​ដល់​ពេល​ចាក​ចេញ​ពី​ប្រទេស​​​​ទើបគេ​​ អាច​មក​យក​បាន​វិញ។

“វិធានការ​ថ្មី​របស់​កូរ៉េ​ខាង​ជើង​នេះ ពុំ​មាន​ជាប់​ទាក់​ទង​អ្វី​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ចៅ​ហ្វាយ​នាយ​នៃ​ ក្រុមហ៊ុន​Google​ឡើយ” តែ​គឺដោយសារ​ការ​ប្រឹងប្រែង​​ចរចា​យ៉ាង​ស្វិតស្វាញ​របស់​ក្រុមហ៊ុន​អេហ្ស៊ីប ​តែ​ប៉ុណ្ណោះ-នេះ​ជា​ការ​អះអាង​របស់​អ្នក​បច្ចេកទេស​​នៃ​ក្រុមហ៊ុន​ អេហ្ស៊ីប។

គួររំលឹកថា ចៅហ្វាយនាយ​នៃ​ក្រុមហ៊ុន Google Eric Schmidt បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង ព្យុងយ៉ាង តាំង​ពី​ដើម​ខែ​មករា​និង​បាន​អំពាវនាវ​​កូរ៉េ​ខាង​ជើង​ ឲ្យ​ឈប់​ បង្ខំខ្លួនឲ្យ​​នៅ​​ឯកោ​តទៅ​​ទៀត​ដោយធ្វើការ​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្លួន​ អាច​ប្រើប្រាស់​អ៊ីនធ័រណែតដែរ។ តាំងពី​វ័យ​ក្មេង​ម្ល៉េះ ប្រជាជន​កូរ៉េ​ខាង​ជើង​រស់​នៅ​ឯក​ឯង​ស្ទើរតែ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​ ពិភព​លោក​និង​ក៏​ពុំ​ដែល​បាន​ដឹង​ព័ត៌មាន​ក្រៅ​ផ្លូវការ​អ្វីឡើយ​ពីព្រោះ បើ​ប្រជាជន​​​ណា​មួយ​ហ៊ាន​ធ្វើ​ខុស​​លើ​​ការ​ហាមប្រាម​របស់​អាជ្ញាធរ​ នោះ​​អាជ្ញាធរ​កូររ៉េ​ខាង​ជើង​នឹង​ដាក់​ទោស​ដល់​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ។

ដោយពិត​ទៅ អឺនធ័រនែត​នៅ​កូរ៉េខាង​ជើង​ គឺ​គ្រាន់តែ​ជា​ intranet សំរាប់​ប្រើ​ប្រាស់​​តែនៅ​​ក្នុង​ប្រទេស​​​ប៉ុណ្ណោះ​និង​ក៏​ទុក​ សម្រាប់តែក្រុមបញ្ញាវ័ន្ត​កូរ៉េ​ខាង​ជើង​ប្រមាណ​តែ​ ២០០​ឬ​៣០០​នាក់ ឬ ក៏​ប្រហែល​ជា​១០០០​នាក់​ប៉ុណ្ណោះ-នេះបើ យោង តាមការយល់ឃើញ​របស់អ្នក​ជំនាញ​ការ​ បរទេស។​

មិនតែប៉ុណ្ណោះ ជន​បរទេស​ក៏​ប្រហែល​ជា​នឹង​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែតបាន​តាម​ ទូរស័ព្ទ​​ដៃ​ដែរ-នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​សារព័ត៌​មាន​ចិន​ថ្មី។

ដោយឡែក ប្រព័ន្ធ​ទូរស័ព្ទថ្មីធុន 3G នៅ​ក្នុង​កូរ៉េ​ខាង​ជើង បានអះអាងថា ប្រជាជន​កូរ៉េ​ខាង​ជើង​ដែល​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទថ្មីនេះ មាន​១លាន៨សែន នាក់ តែពួកគេពុំអាច​ហៅចេញក្រៅស្រុក​ឬ ក៏​ប្រើអ៊ីនធ័រនែតបានទេ៕ ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close