ស្ត្រី​វ័យចំ​ណាស់ម្នាក់​ត្រូវ​ម៉ូតូ​បុក​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២០​និង​០០​នាទី​យប់ ថ្ងៃទី​១៧ ខែ​មករា ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​រង​របួស​យ៉ាង​ធ្ងន់​ ​ធ្ង​រ ក្នុង​ខណៈ​ពេល​ដែល ក្មេង​ស្ទាវ​២​នាក់ ជិះ​ម៉ូតូ​​​បុក​ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​បឹង​កេក​ង​ទី​១ ខណ្ឌ​ចំការមន​។

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​សង្កេតឃើញ ក្មេង​ស្ទាវ​ពីរ​នាក់ ជិះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​​មកដល់​ចំណុច​ផ្លូវ​កែង​លេខ​៧១​ក៏បាន​ជ្រុល​ល្បឿន បុក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​ចេញពី​ផ្លូវ​៧១ ដែល​បណ្ដាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​គរ​ពីលើ​គ្នា នៅ​លើ​ថ្នល់ ចំណែក​ឯ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ ដួល​បោក​ក្បាល​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។

ក្រោយពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរ​ខណ្ឌ​ចំការមន បាន​ចុះ​មក​វាស់វែង អូស​យក​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close