ក្នុង​មួយ​ថ្ងៃ ស្ត្រី​និង ​ក្មេងៗ​នៅ​ប្រទេស​ថៃ​ ជិត​៨០​នាក់​ត្រូវ​បាន​គេ​ចាប់​រំលោភ​

សារព័ត៌មាន​​ Cambodia News​/

ស្ត្រី​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ Club នៅ​ប្រទេសថៃ
ស្ត្រី​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ Club នៅ​ប្រទេសថៃ

ថៃ(២២ មិនា ២០១៤)៖ យោង​តាម​សេវាកម្ម​ផ្តល់​យោ​បាល់​របស់​ក្រសួង​សុខា​​ភិ​បាលរ​បាយ​ការ​ណ៍​ថា  ស្ត្រី​និង​ ក្មេងៗ​នៅ​ប្រទេស​​ថៃ ជ​ត្រូវបាន​រាយការណ៍​ថា​ត្រូវបាន​គេ​រំលោភបំពាន​ផ្លូវភេទ​ឬ​ក៏​បាន​ ស្វែងរក​ការ ពិគ្រោះ​យោបល់​អំពី​ករណី​រំលោភបំពាន​​ផ្លូវភេទ​ជិត​៨០​ករណី​ ក្នុង​មួយ​ថ្ងៃ​កាលពី​ឆ្នាំ​មុន​​ ដែល​របាយការណ៍​​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ឯ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​បា​ង​កក ​។

មន្ត្រីជាន់ខ្ពស់ ​នៃ​ក្រសួង​សន្តិសុខ​និង​ការអភិវឌ្ឍន៍​សង្គម បាន​និយាយថា​ក្មេង​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​រំលោភបំពាន​ផ្លូវភេទ​ រាល់​១៥​នាទី ហើយ​ថា មាន​ករណី​រំលោភបំពាន​ផ្លូវភេទ​ចំនួន​៣១.៨៦៦​ករណី​កាលពី​​ឆ្នាំមុន ។​

មន្ត្រី ដដែលបន្តថា ២៦១​នាក់​បាន​ទទួល​ការពិគ្រោះ​យោបល់​អំពី​ករណី​រំលោភ​បំពាន​ផ្លូវភេទ​ចំនួន​ ៣៥៨​ករណី​ដែល​ត្រូវ​​បាន​បន្ត​តាមដាន​សម្រាប់​ហេតុផល​ផ្លូវច្បាប់​និង​សង្គម ​ព្រមទាំង​បញ្ហា​ជំងឺ​ផ្លូវចិត្ត​៕

 

Related Articles

Back to top button
Close
Close