ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ប្រកាស​​សំណើ​រឹត​បន្ដឹង​ច្បាប់​​គ្រប់​អាវុធ​ជាតិ​ផ្ទុះ

លោក​ប្រធានាធិបតី​សហដ្ឋ​អាម៉េរិក​ Barack Obama បាន​បើក​បង្ហាញ​នូវ​សំណើ​ធំៗ​មួយ​ចំនួន​​ដើម្បី​រឹត​បន្ដឹង​ច្បាប់​គ្រប់​ គ្រង​អាវុធ​ជាតិ​ផ្ទុះ​ដែល​សហរដ្ឋ​​អាម៉េរិក​បាន​ព្យាយាម​បង្កើត​ឡើង​​អស់​ រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​មក​ហើយ​នោះ។

លោក Obama ​បាន​អំពាវ​នាវ​សុំ​ឲ្យ​មាន​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​មាន​កម្ម​សិទ្ធិ​លើ​​ អាវុធ​ធុន​ពាក់​កណ្ដាល​ស្វាយ​ប្រវត្តិ និង​កាំ​ភ្លើង​​មាន​បង់​ចំណុះ​គ្រាប់​ច្រើន​ រួម​ទាំងមាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ទូលំ​ទូលាយ​លើ​ប្រវត្តិ​​របស់​អ្នក​ ទិញ​កាំភ្លើង​ផង​ដែរ។

ចំណែក​ឯ​សមាគមជាតិ​ដើម្បី​កម្មសិទ្ធិ​ និង​ការ​ប្រើប្រាស់​កាំភ្លើង (National Riffle Association) ដែល​មាន​ជំហរ​ប្រឆាំ​នឹង​ច្បាប់​ហាម​ឃាត់​តឹង​រ៉ឹង​ណាមួយ​នោះ និយាយថា សំណើ​ទាំង​ពួង​របស់​រដ្ឋាភិបាល​អាម៉េរិកនោះ នឹង​មិន​អាច​ធានា​ការ​ពារ​បាន​ថា​កុមារ​នឹង​មាន​សុវត្ថិភាព​ពី​ឧក្រិដ្ឋ​ កម្ម​ប្រើ​ប្រាស់​កាំភ្លើង​នោះ​ទេ។

ប៉ុន្តែ​លោក Barack Obama បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​អាម៉េរិក័ង​ សុំ​ឲ្យ​ដាក់​សម្ពាធ​ទៅលើ​តំណាង​រាស្រ្ត​ប្រចាំ​តំបន់​របស់​ខ្លួន​ដើម្បី​ រឹត​បណ្ដឹង​ច្បាប់​គ្រប់​គ្រង​កាំ​ភ្លើង។

មាន​ប្រតិ​កម្ម​ពីប្រទេស​ អូស្រ្តាលី​ចំពោះ​ការ​ព្យាយាម​ធ្វើ​ច្បាប់​គ្រប់គ្រង​អាវុធ​នៅ​អាម៉េរិក។ លោក Roland Browne ពី​ក្រុម​គាំទ្រ​កា​ហាម​ប្រាម​អាវុធ​នៅ​អូស្រ្តាលី Gun Control Australia បង្ហាញ​ភាព​សុទិដ្ឋនិយម​ថា​នឹង​សហរដ្ឋ​អាម៉េរិក​នឹង​បាន​ជោគជ័យ​ក្នុង​ការ​ គ្រប់​គ្រង។ ចំណែក​លោក​អតីត​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី John Howard ​នោះ​វិញ​ក៏​បាន​ឆ្លៀត​បង្ហើប​ឲ្យ​គេបាន​ដឹង​ថា​សម្រេច​នូវ​គំរូ​ល្អ​ក្នុង​ ការ​គ្រប់​អាវុធ​នៅ​អូស្រ្តាលី។ យ៉ាង​ណាមិញ​របាយការណ៍​ថា​ការ​នាំ​ចូល​អាវុធ​មក​ក្នុងប្រទេស​អូស្រ្តាលី​បាន​ កើន​ឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ​៕​ (Radio Australia)

Related Articles

Back to top button
Close
Close