អាកាសធាតុក្ដៅខ្លាំងកំពុងគំរាមកំហែងបណ្ដារដ្ឋមួយចំនួននៅអូស្ត្រាលី
ធាតុអាកាសក្ដៅខ្លាំងនៅតំបន់មួយចំនួននៅ ក្នុងប្រទេសអូស្ត្រាលីនៅថ្ងៃនេះ បានធ្វើឲ្យក្រុមពន្លត់អគ្គិភ័យធ្វើការទាំងយប់ដើម្បីអាច គ្រប់គ្រងបានទៅលើការគំរាមកំហែងនៃការរីករាលដាលនៃភ្លើងឆេះ។
បម្រាមហាមដុតភ្លើងទាំងស្រុងត្រូវបានអនុវត្តទៅលើរដ្ឋ New South Wales, រដ្ឋ Victoria និងដែនដីរដ្ឋធានីអូស្ត្រាលី។
ក្រុម ជំនាញការខាងអាកាសធាតុបានព្យាករថា ថ្ងៃនេះ សីតុណ្ហភាពនឹងស្ថិតនៅក្នុងរង្វង់ជាង ៣០អង្សាសេនៅទូទាំងរដ្ឋទាំងអស់នៅក្នុងប្រទេសអូស្ត្រាលីលើកលែងតែ រដ្ឋ Tasmania ចេញ។
ខ្យល់បក់ខ្លាំង និងការក្ដៅខ្លាំង គឺឧបសគ្គធំសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ។ មានការឆេះព្រៃរាប់រយកន្លែងនៅរដ្ឋ New South Wales ទោះបីជាយ៉ាងនេះក្ដីមានភ្លើងឆេះព្រៃធំបីកន្លែងបានថយចុះ ឥទ្ធិពលពីការបន្ដិចហើយ។ អាជ្ញាធររដ្ឋ Tasmanian ឲ្យដឹងថា ពួកគាត់បានធ្វើការទាំងយប់ដែរ។ តំបន់មួយចំនួននៃរដ្ឋ Queensland បានកំពុងចាប់ផ្ដើមរងការវាយប្រហារពីព្យុះធំៗមួយចំនួន។
ផ្ទុយ ទៅវិញ នៅតំបន់អូស្ត្រាលីខាងលិច ខ្យល់ព្យុះស៊ីក្លូន Narelle កំពុងបក់មកកាន់ឆ្នេរសមុទ្រ និងគេរំពឹងថាខ្យល់ព្យុះនេះនឹងទៅជាព្យុះកម្រិត៤នៅល្ងាចនេះ៕ (Radio Australia)