ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាននឹងមក ចូលរួមពិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះបរមរតនកោដ្ឋ
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព ព្រះបរមរនតកោដ្ឋ នៅថ្ងៃទី០៤ ខែកុម្ភៈ ខាងមុខនេះ នឹងមានថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ និងប្រទេសមួយចំនួនទៀតនឹងមកចូលរួម ពិធីថ្វាយព្រះភ្លើងនេះផងដែរ ។
លោក រដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្រោយកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំ និងតំណាង ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន ដើម្បីត្រៀមរៀបចំការផ្សព្វផ្សាយពិធីដង្ហែ ព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ កាលពីព្រឹកថ្ងៃទី១០ មករា ២០១៣។
លោករដ្ឋមន្ត្រីបន្តថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួនដែលនឹងមកចូលរួមពិធីថ្វាយ ព្រះភ្លើងនោះរួមមាន៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង អនុប្រធានាធិបតីហ្វីលីពីន ប្រធានសភាជាន់ ទាបរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាវីរជនទី៤នៃប្រទេសចិន គណៈប្រិភូឥណ្ឌា និងតំណាងនៃប្រ ទេសអាស៊ានផងដែរ៕