រថយន្ដស្ទូចបុក រថយន្ដបាឡែនខ្ទេចមុខ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ រថយន្ដ១គ្រឿងត្រូវរថយន្ដស្ទូចរបស់ក្រុមហ៊ុនជីបម៉ុងបុកកៀរ រងការខូចខាតផ្នែកខាងមុខនិងរបើកកាងខាងឆ្វេង នៅផ្លូវលេខ ១៩៨៦កែងនិងផ្លូវលេខ៥៩៨ ស្ថិតនៅ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
រថយន្ដ រងគ្រោះម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-1861 បើកបរដោយនិស្សិតម្នាក់មិន ស្គាល់អត្ដសញ្ញាណ គ្រាន់តែដឹងថា រៀននៅសាលាសាកលវិទ្យាល័យអាយូ ។ ចំណែក រថយន្ដបង្កហេតុជាប្រភេទរថយន្ដស្ទូច របស់ក្រុមហ៊ុនជីបម៉ុងម៉ាកហ៊ីណូ ពាក់ ស្លាកលេខភ្នំពេញ 3A-0490 បើកបរ ដោយយុវជនម្នាក់អាយុជាង២០ឆ្នាំមិនស្គាល់អត្ដសញ្ញាណ ។
ប្រភពព័ត៌មានពីកន្លែងកើត ហេតុបាននិយាយឱ្យដឹងថា នៅមុនពេល កើតហេតុរថយន្ដបាឡែនបានបើកដោយ និស្សិតស្រីម្នាក់អាយុជាង២០ឆ្នាំ រៀន នៅសាកលវិទ្យាល័យអាយូ បើកបរតាម បណ្ដោយផ្លូវលេខ១៩៨៦ក្នុងទិសដៅពីលិច ទៅកើត ។ លុះធ្វើដំណើរមកដល់ចំណុច កើតហេតុក៏ស្រាប់តែរថយន្ដស្ទូចរបស់ ក្រុមហ៊ុនជីបម៉ុងបានបើកពីក្រោយស្រប គ្នាក្នុងល្បឿនលឿនរួចបុកកៀរបណ្ដាលឱ្យរបើកកាងរថយន្ដមុខផ្នែក ខាងឆ្វេងហើយ កៀបជាប់គ្នាខូចរថយន្ដបាឡែនយ៉ាងដំណំ។
ក្រោយ បង្កហេតុរថយន្ដស្ទូចរបស់ ក្រុមហហ៊ុនជីបម៉ុងបានចុះពីលើរថយន្ដ មកស្ដីបន្ទោសឱ្យអ្នកបើកបររថយន្ដ បាឡែនទៀតផង ។ បន្ទាប់មកគេបាន ឃើញនគរបាលចរាចរខណ្ឌសែនសុខ ចុះទៅដល់កន្លែងកើតហេតុវាស់វែងរួច ទុកពេលឱ្យអ្នកបើកបរទាំង២នាក់និយាយ ដោះស្រាយគ្នា ប្រសិនបើដោះស្រាយ មិនចេញនឹងយករថយន្ដទាំង២គ្រឿងទៅ រក្សាទុកដើម្បីដោះស្រាយនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខវិញ៕