ក្មេង​ទំ​នើង​បួន​នាក់​ត្រូវ​នគរ​បាល​ធ្វើ​ការ​ឃាត់​ខ្លួន​

កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី​រសៀល​ថ្ងៃទី ០៩​ខែមករា សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន បួន​នាក់ នៅតាម​បណ្តោយ​ផ្លូវ​ចំការ​ដូង ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ បន្ទាប់ពី​ក្មេង​ទំនើង​ទាំង​បួន​នាក់​នេះ​បានធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អាណា​ធិ​ប​ត្តេ​យ្យ​។

​​​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ សង្កេតឃើញ​ភាគី​ក្មេង​ទំនើង​ទាំងពីរ​ក្រុម មួយក្រុម​មាន​គ្នា​ពីរ​នាក់​នឹង​មួយក្រុម​ទៀត​ក៏មាន​គ្នា​ពីរ​នាក់​ដូចគ្នា ប៉ុន្តែ​ក្មេង​ទំនើង​ទាំងនេះ​គឺ​ស្ថិតក្នុង​ភាពស្រវឹង​ទាំងអស់​បាននាំគ្នា​ ដើរ​តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង រហូត​ពួកគេ​និយាយ​ពាក្យ ឌឺដង​គ្នា ឈានដល់​ការដេញ​វាយ​កាប់​ចាក់​គ្នា​ផ្អើល​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​រួម​ជាមួយនិង​នគរបាល​មូលដ្ឋាន ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន​ពួកគេ​បាន​ភ្លាមៗ​យកមក​កាន់​អធិការដ្ឋាន​នគ​បាល ​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​សាកសួរ​ពី​មូលហេតុ​ដែល​ពួកគេ​ដេញ​វាយ​គ្នា​បង្ក​ ឲ្យ​ភាព​អាណា​ធិ​ប​ត្តេ​យ្យ​តាម​ដងផ្លូវ​បែបនេះ​។ ​ ​

សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ក្មេង​ទំនើង​ទាំង​បួន​ នាក់​ខាងលើនេះ​បាន​នៅឡើយ​ទេ បច្ចុប្បន្ន​ក្មេង​ទំនើង​បួន​នាក់​ដែល​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ ​អធិការដ្ឋាន​នគរបាល​ដើម្បី​រងចាំ​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​បន្តទៀត​៕

ដោយ៖ ហេង នាង​

1483_DSC00141

1483_DSC00139

Related Articles

Back to top button
Close
Close