ក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃ
រថយន្តពន្លត់អគ្គិភ័យចំនួន ២០០០ គ្រឿងកំពុងបន្តគ្រប់គ្រងភ្លើងឆេះព្រៃនៅភាគខាងកើតនៃរដ្ឋ New South Wales នៅព្រឹកនេះ ទោះបីជាធាតុអាកាសមានការធ្លាក់កម្តៅបន្តិចក៏ដោយ។
ខណៈពេលដែលសីតុណ្ហភាពនៅភាគខាងកើតធ្លាក់ចុះ អាជ្ញាធរកំពុងមានការព្រួយបារម្ភពីតំបន់ទាំងឡាយនៅភាគខាងជើង ដែលភ្លើងឆេះមានលក្ខណៈអាក្រក់។
ក្នុងចំណោមភ្លើង ឆេះព្រៃទាំង ១៤១កន្លែង មានភ្លើងឆេះចំនួន ២៨ កន្លែងដែលអាជ្ញាធរមិនទាន់គ្រប់គ្រងបាននៅឡើយ ហើយមន្ត្រីពន្លត់អគ្កិភ័យកំពុងព្យាយាមការពារគេហដ្ឋាន និងសម្ភារៈផ្សេងៗ។
បើតាមរបាយការណ៍បានឲ្យដឹងថា មានបសុសត្វប្រមាណ មួយម៉ឺនក្បាលបានងាប់ ហើយត្រូវបំផ្លាញចោលដោយសារតែភ្លើងឆេះនៅរដ្ឋមួយនេះ។
ប្រ ធានផ្នែកសេវាកម្មពន្លត់អគ្គិភ័យតាមតំបន់ជនបទលោក Rob Rogers បានមានប្រសាសន៍ថា ក្រុមលោកចាំបាច់ត្រូវគ្រប់គ្រងអំណាចភ្លើងឆេះឲ្យបានមុនពេលដែល សីតុណ្ហភាពឡើងក្តៅឡើងវិញជាថ្មីនៅចុងសប្តាហ៍នេះ៕ (Radio Australia)