ជួប​គ្រោះ​ថ្នាក់​ចរាចរ​ពេល​នគរ​បាល​ ចុះ​ទៅ ​អន្ត​រាគ​មន៍​ វាយ​នគរបាល​​

ភ្នំពេញ៖ កាល ពីវេលាម៉ោង១៨និង២០នាទី យប់ថ្ងៃទី៧ ខែមករា ​​ជនដៃ​ដល់​ពីរនាក់​បាន​វាយអ្នក ជិះម៉ូតូមកបុកខ្លួន ​ហើយពេលនគរបាលចុះ ទៅអន្តរាគមន៍ជនទាំងពីរនាក់នោះ ​បាន​​វាយនគរបាលឲ្យ​របួស​ថែម​ទៀត ​ត្រូវខម្ថកិច្ច​​ឃាត់ខ្លួន​បញ្ជូនមកកាន់​នគរ​ជំនាញ ​ព្រហ្ម​ទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត។

ហេតុការនេះកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះ​ រទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ជន​ដៃដល់ទាំងពីរ ទី១ឈ្មោះ ហ៊ិន ហោ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ទី២ ឈ្មោះ សុខ ជិន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ 1H-5381 រីឯអ្នកជិះម៉ូតូបុកគេនោះមានឈ្មោះ លី ចាន់រ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំមានមុខរបរជាបុគ្គលិកផ្សារទំនើប រស់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ជិះម៉ូតូម៉ាកវ៉េវពណ៌ប្រផេះ ពាក់ស្លាកលេខ 1L-2878 រងការខូច​ខាត​ យ៉ាងដំណំ ដោយសារតែជនដៃដល់ទាំងពីរវាយ។

ប្រភព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនដៃដល់ ទាំងពីរបានជិះ​តាម​បណ្តោយ​ផ្លូវជាតិ ខាងលើ លុះដល់ចំណុចកើតហេតុ ក៏បានឈប់ រួចហើយ បត់ជើង​តូចនៅ​​លើចិញ្ចើមផ្លូវនេះ បន្តិចក្រោយមកក៏មានម៉ូតូមួយគ្រឿង ដែលបើកបរ​ដោយ​ឈ្មោះ លី ចាន់រ័ត្ន ជិះមកប៉ះពេលនោះ ជនដៃដល់បានសួរពេលនោះ លី ចាន់រ័ត្ន បាន​ឆ្លើយ​​ក្នុងលក្ខណៈឌឺ ធ្វើឲ្យជនដៃដល់ខឹង ទើបកើតរឿងវាយតប់គ្នាតែម្តង​ ភ្លាមៗនោះ​នគរបាល បានចុះទៅ អន្តរាគមន៍ ត្រូវបានជនដៃដល់ វាយ​​នគរបាលឲ្យ​របួស​ថែម​​ទៀត ​ត្រូវខម្ថកិច្ច​​ឃាត់ខ្លួន​បញ្ជូនមកកាន់នគរជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត។

ដោយ៖ ហេង នាង​

that-0145

Related Articles

Back to top button
Close
Close