ព្រីម ​លីហ្សា ​មាន​បុរស​នៅ​អាមេ​រិក​តាម​ទាក់​ទង​

Cambodia News/

ព័ត៌មាន​កម្សាន្ត/

ភ្នំពេញ៖ ​ ​តារា​សម្តែង​ស្រី​វ័យក្មេង សាច់​ស​ដូច​បណ្តូលចេក ដែល​តែង​បង្ហាញ​ដើមទ្រូង​ទ្រលុកទ្រលន់​នោះ ត្រូវបាន​ទស្សនិកជន​ដាក់​ងារ​ថា ជាតា​រា​ដែល​និយម​ប្រើប្រាស់​សម្ភារទំនើបៗ នាង ព្រីម លីហ្សា មួយរយៈ​ចុងក្រោយ​នេះ គេ​មិនសូវ​ឃើញ​វត្តមាន​នាង​បង្ហាញ​សកម្មភាព​ក្នុង​ខ្សែភាពយន្ត​នោះទេ ក្រៅតែពី​ចេញទៅ​បង្ហាញមុខ​ម្តងម្កាល​ក្នុង​វេទិកា​បង្ហាញ​ម៉ូដ​នៅក្រៅ​ ប្រទេស ជាមួយនឹង​សម្លៀកបំពាក់ថ្លៃៗខ្ទង់ពាន់​ដុល្លារ។

Cam1ទន្ទឹមនឹងនេះ ក៏មាន​លេចឮ​ព័ត៌មាន​ថា នាង​កំពុង​ត្រូវបាន​បុរស​ជាច្រើន​តាម​សុំ​ស្នេហ៍ មាន​ទាំង​អ្នករស់នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក។ ចំណុច​នេះ ម្តាយ​នាង​ក៏​ទទួលស្គាល់​ផងដែរ​ថា កូនស្រី​របស់គាត់ ព្រីម លីហ្សា ពិតជា​មាន​បុរស​តាម​ស្រលាញ់​ច្រើន​ពិតមែន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាង​ក៏​កំពុងមាន​បុរស​ម្នាក់​រស់នៅ​អាមេរិក តាម​ស្រឡាញ់ ដែល​ទើប​មាន​វ័យ​ប្រហែល​ជាង៣០ឆ្នាំ​ប៉ុណ្ណោះ។ ម្តាយ ព្រីម លីហ្សា បន្តថា បុរស​ម្នាក់​នោះ បាន​តាម​លួច​ស្រលាញ់ កូន​គាត់​ជាង​មួយឆ្នាំ​មកហើយ គេ​ពិតជា​ចង់បាន​នាង​ធ្វើជា​គូគ្រង​ទៅ​ថ្ងៃ​អនាគត​ពិតមែន។

ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​ ​​​ម្តាយ ព្រីម លីហ្សា បាន​ឆ្លើយតប​ថា ចំពោះ​ព័ត៌មាន​ដែល​គេ​និយាយ​ថា លីហ្សា មាន​បុរស​ម្នាក់​រស់នៅ​អាមេរិក​សុំ​ស្នេហ៍​នោះ​ វា​ជា​ការពិត ខណៈដែល​បុរស​នៅ​អាមេរិក​នោះ បាន​មកដល់​ស្រុក​ខ្មែរ ចូល​សួរ​ដល់​គាត់​កាលពី​ជិត៣ខែ​មុន ប៉ុន្តែ​រឿងនេះ ទើប​បែកធ្លាយ​ដឹង​ដល់​មិត្តភក្តិ​អ្នកសិល្បៈ​កាលពីពេលថ្មីៗនេះ​ប៉ុណ្ណោះ។

ម្តាយ ព្រីម លីហ្សា បញ្ជាក់​ឲ្យ​ដឹងថា រឿងនេះ​គាត់​មិន​ហ៊ាន​អារកាត់​ថា​ម៉េច​នោះទេ វា​ជា​អនាគត​របស់​កូន ដូច្នេះ​ទុក​ឲ្យ​សា​ម៉ី​ខ្លួនគេ​ផ្ទាល់​ជា​អ្នក​ស​ម្រ​ច​ចុះ រីឯ​គាត់​ជា​ម្តាយ​គឺ​ចាំ​សម្រេច​តាម​ក្រោយ​ទេ ។ ប៉ន្តែ​អ្នកស្រី​បានលើកឡើង​នូវ​អ្វីដែល ព្រីម លីហ្សា បា​និយាយថា នាង​នៅ​មិនទាន់​សម្រេចចិត្ត​យក​គូស្រករ​នៅពេលនេះ​ទេ ព្រោះ​អី​ចិត្ត​នៅ​ស្រលាញ់​សិល្បៈ មិនអាច​បោះបង់​បាន៕

Cam3Cam5Cam2

Related Articles

Back to top button
Close
Close