សិក្ខាសាលាស្តីពីការ​​ប្រើប្រាស់ភាសាខ្មែរ​​តាមប្រព័ន្ធ​​ផ្សព្វផ្សាយ

ដោយ៖ ហេង នាង

Cambodia News

ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឡើងថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការប្រើប្រាស់ភាសាខ្មែរ
តាមប្រព័ន្ធផ្សព្វផ្សាយ (រូប ហេង នាង)

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) សហការ ជាមួយក្រសួងព័ត៌មាន បានរៀបចំពិធីបើកសិក្ខាសាលា ស្តីពីការប្រើប្រាស់ភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ នា ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ក្នុងសាលសន្និសីទ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌល២។ សិក្ខាលាសា នេះព្រឹត្យទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ព្រុំ ម៉ល់ ទីប្រឹក្សារាជ រដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ព្រម ទាំងសិក្ខាកាមដែលជាអ្នកសារព័ត៌មាន និងពិធីករ ពិធី ការិនី នៃវិទ្យុ ណិងទូរទស្សន៍យ៉ាងច្រើន មកពីរាជធានី ខេត្ត ក្រុង។

ថ្លែងនៅក្នុងសិក្ខាសាលា ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវសេចក្តីកោតសរសើរ ចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងព័ត៌មាន ដែលបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីបង្ហាញពី សីលធម៌ សិល្បៈនៃការនិយាយ និងការប្រើប្រាស់ភាសា ខ្មែរ ទាំងខាងអក្ខរាវិរុទ្ធ ទាំងខាងការអានឈ្មោះប្រទេស និងរាជ/រដ្ឋធានីជាដើម ដល់អ្នកចូលរួមទាំងអស់ជាពិសេសអ្នកសារព័ត៌មាន អ្នកសរសេរទស្សនាវដ្តី អ្នកដំឡើងអក្សតាមកញ្ចក់ ទូរទស្សន៍តាមខារ៉ាអូខេ និងពិធីករ ពិធីការិនី។

ឯកឧត្តម ខៀវ កាញារិទ្ធ បានបន្តថា ភាសាខ្មែរបានរីកចម្រើនជាលំដាប់លំដោយ រហូតដល់សម័យសម្តេចសង្ឃរាជ ជួន ណាត ។ ក្រោយឆ្នាំ១៩៧៩ ភាសាខ្មែរមានការរីកចម្រើនកាន់តែរហ័ស ប៉ុន្តែការរីកចម្រើននេះបាននាំមកនូវភាពចម្រូងចម្រាសផងដែរ គឺកង្វះឯកភាពលើកអក្ខរាវិរុទ្ធនៃពាក្យមួយចំនួន និងការប្រើប្រាស់ពាក្យជាច្រើនសម្រាប់បញ្ញត្តិតែមួយ។

ឯកឧត្តម ខៀវ កាញារិទ្ធ និងឯកឧត្តម ព្រុំ ម៉ល់ អញ្ចើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការប្រើប្រាស់ភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ
(រូប ហេង នាង)

ជាមួយគ្នានោះ ឯកឧត្តម ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានមាន ប្រសា សន៍ថា សិក្ខាសាលានៅថ្ងៃនេះមានគោលបំណងផ្សព្វ ផ្សាយ ណែនាំដល់អ្នកសារព័ត៌មាន អ្នកសរសេរ ទស្សនា វដី្ត ពិធីករ ពិធីការិនី នៅតាមវិទ្យុនិងទូរទស្សន៍ ត្រូវប្រើប្រាស់ពាក្យពេចន៍ និងអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តម បានបន្តថា «អ្នកសរសេព័ត៌មាន ទស្សនាវដី្ត ពិធីករ ពិធីការិនី ដែលមានឥទ្ធិពលយ៉ាងធំធេង លើសា ធារណជន ក្នុងការប្រើប្រាស់ភាសាខ្មែរ ពាក្យពេចន៍ អក្ខរាវិរុទ្ធ ដូច្នេះស្នើឲ្យមានការពិនិត្យ និងប្រើប្រាស់ ឲ្យបានត្រឹមត្រូវ។ ដូច្នេះ ការប្រើប្រាស់ភាសាតាមរយៈ ផ្សព្វផ្សាយ មានសារៈសំខាន់ណាស់ ក្នុងការរក្សាពាក្យ ពេចន៍របស់ខ្មែរ»៕

Related Articles

Back to top button
Close
Close