សមត្ថ​កិច្ច​ចាប់​ខ្លួន​ចោរ​ខ្ទើយ​បាន​ម្នាក់​ បន្តាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​ជន​ជាតិ​បរទេស​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៤​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៥ ខែមេសា ​​ជន​​​ខ្ទើយ​​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់ ត្រូវបាន​សមត្ថកិច្ច​​ ចាប់​បាន​នៅ​ចំណុច​ក្បែរ​ស្ពាន​ហង្ស​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពី​ជន​ម្នាក់នេះ​និង​បក្សពួក​ម្នាក់​ទៀត ជិះ​ម៉ូតូ​​ ឆក់​ទូរស័ព្ទដៃ​ជនបរទេស​នៅ​ចំណុច​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន។

ជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ​ឈ្មោះ យី វណ្ណា​រ៉ា អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ជា​អ្នកបើក​ម៉ូតូ​ ចំណែកឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ មិន​ត្រូវបាន​ស្គាល់​អត្ត​សញ្ញាណ​ឡើយ​។ ​

​​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ខាងលើ​បាន​ឆ្លើយ​សារភាពថា រូបគេ​គ្មាន​កំហុស​អ្វី​ឡើយ​ ទោះជា​យ៉ាង​នេះ ក៏​សមត្ថកិច្ច​សម្រេច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ ​ហេង នាង​

art5.1

 

Related Articles

Back to top button
Close
Close