រថ​យន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​រង​របួស​ធ្ងន់​ស្រាល​ ៤​នាក់​

Cambodia News

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​៣​ ខែមេសា​ ​រថយន្ដ​ម៉ាក​រ៉​ង់​រ៉ូ​វ៉ែ​ បាន​រេ​ចង្កូត​បុក​រះ​ម៉ូតូ​២​គ្រឿង​ពេញទំហឹង​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ ចំណុច​មុខ​ផ្ទះ​ថៅកែ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន បណ្ដាល​ឱ្យ​ មនុស្ស​៤​នាក់​រង​របួសធ្ងន់​និង​ស្រាល​ ​។

តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ រថយន្ដ​បង្ក​ម៉ាក​រ៉​ង់​រ៉​វ៉ែ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-4445​ អ្នកបើកបរ​អត់​ ស្គាល់​អត្ដសញ្ញាណ​ ។​

ប្រភព​ព​ន្ដ​ថា​ មុន​ពេល​កើតហេតុ​រថយន្ដ​បង្ក​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មា​សរី​វ៉ូ​ជិះ​គ្នា​៣​នាក់​ និង​បន្ដ​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុង​ដេ​ សេ​១២៥​ មួយ​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​ដួល​មនុស្ស​ដេក​រ​ដូក​រណែល​។ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​បង្ក​បាត់​រត់គេច​ ខ្លួន​បាត់​ ដោយ​បន្សល់​រថយន្ដ​នៅ​កន្លែង​កើតហេតុ​ ៕ ហេង នាង​

21

Related Articles

Back to top button
Close
Close