ជប៉ុន​ប្រទេស​រងគ្រោះ​ស៊ូណាមី​ចែក​រំលែក​បទ​ពិសោធន៍​ដល់​ពិភពលោក

មេដឹកនាំនយោបាយ និងសមាគមមនុស្សធម៌ មកពីគ្រប់ជ្រុងនៃពិភពលោកត្រូវជួប ប្រជុំគ្នាពីរថ្ងៃ ចាប់ពីថ្ងៃអង្គារទី ៩ តុលានេះទៅ នៅក្រុង Sendai ភាគឦសាន ប្រទេសជប៉ុនដើម្បីរៀបជាមេរៀនសម្រាប់គ្រប់គ្នាយកទៅប្រើប្រាស់ការពារប្រទេស ពីគ្រោះមហន្តរាយមហន្តរាយធម្មជាតិ។ គ្រោះមហន្តរាយរញ្ជួយដី និងរលក ស៊ូណាមី កាលពីថ្ងៃទី ១១ មីនា ឆ្នាំ២០១១ ដែលបានធ្វើតំបន់ឦសានជប៉ុនមួយភាគ ហិនហោចខ្ទេចខ្ទីស្ទើរបាត់ពី ផែនទី ជាបទពិសោធន៍ចំបងមួយនៃការផ្តួចផ្តើម បង្កើត គម្រោងការពារគ្រោះធម្មជាតិ សំរាប់ពិភពលោកទាំងមូល។

“ដាក់ការការពារគ្រោះមហន្តរាយធម្មជាតិ ជាចំណែកមួយនៃគម្រោងជំនួយ អភិវឌ្ឍន៍”! នេះហើយជាកម្មវត្ថុនៃជំនួបប្រជុំសេនដៃ (Sendai) គូសបញ្ជាក់ដោយ លោក Kazushige Taniguchi តំណាងធនាគារពិភពលោកនៅជប៉ុន។ សម្រាប់ លោក Taniguchi មានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនណាស់ ដែលសាងសង់ហេដ្ឋា រចនាសម្ព័ន្ធដោយគ្មានគិតខ្វល់ខ្វាយនឹងការការពារ គ្រោះមហន្តរាយធម្ម ជាតិ។

លោកស្រី Christine Lagarde អគ្គនាយិកាFMI និងលោក Jim Yong Kim ប្រធានធនាគារពិភពលោក ត្រូវអញ្ជើញទៅពិនិត្យដោយផ្ទាល់តំបន់រងគ្រោះ រញ្ជួយដីនិងស៊ូណាមីនៅថ្ងៃពុធស្អែក ស្រង់ពិសោធន៍ នៅទីក្រុងសេនដៃក្នុង ក្របខ័ណ្ឌជំនួបកំពូលប្រចាំឆ្នាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភព លោកនៅទីក្រុងតូក្យូ ចុងសប្តាហ៍នេះ។ រាល់កិច្ចពិភាក្សានៅសេនដៃនឹង បញ្ជូនទៅកាន់គណៈកម្មាធិការ អភិវឌ្ឍន៍ ដែលជាស្ថាប័នកំពូលរបស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារកណ្តាលពិភពលោក ជាអ្នកសម្រេចចេញ សេចក្តីថ្លែងការណ៍ចុងក្រោយ។

សេនដៃ ជាក្រុងរងគ្រោះខ្លាំងជាងគេបំផុតមួយ ពីគ្រោះរញ្ជួយដី និងរលកយក្ស ស៊ូណាមី ថ្ងៃទី ១១ មីនា ឆ្នាំ២០១១ និងរាលដាលជាគ្រោះនុយក្លេអ៊ែរនៅ ហ្វូ គូស្ហ៊ីម៉ា។ តាមរយៈវិញ្ញាសារងគ្រោះមរណៈនេះ ជប៉ុននិងធនាគារកណ្តាល បានបោះផ្សាយរបាយការណ៍៣២ចំណុច ក្នុងអត្ថន័យចែករំលែកមេរៀនដែល ជប៉ុន បានឆ្លងកាត់។

អ្នកនិពន្ធបានស្នើសុំឱ្យមានការចែកចាយផែនទីបញ្ជាក់ពីតំបន់ងាយរងគ្រោះនិង រៀបចំដាក់ប្រព័ន្ធប្រកាសអាសន្នមុនគ្រោះមហន្តរាយមកដល់។ណែនាំឱ្យរោង ចក្រប្រុងប្រយ័ត្នផ្នែកផ្គត់ផ្គង់ហើយការសិក្សាក៏បានបង្ហាញឱ្យឃើញផងដែរ  អំពីផលប្រយោជន៍នៃប្រព័ន្ធសង្គមតាមអ៊ីនធឺណែត ដែលអាចជួយធ្វើប្រតិបត្តិការ ស្វែងរកនិងប្រមូលជំនួយ។ លទ្ធភាពលឿនរហ័សនៃការកសាងលំនៅដ្ឋាន បណ្តោះអាសន្ន និងរក្សាប្រាក់ចំណូលឱ្យជនរងគ្រោះ គួរតែត្រូវបានគិតគូរ យ៉ាងហោចណាស់នៅពេលភ្លាមៗ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close