ប្តី​ដក​កាំភ្លើង ​បាញ់​ប្រពន្ធ​មួយ​គ្រាប់​ រួច​បើក​ឡាន​គេច​បាត់​

សារព័ត៌មាន​​ Cambodia News/

​​ភ្នំ​ពេញ​(១៥ មិនា ២០១៤)៖ កាលពី​ម៉ោង ១២:៣០ រំលងអធ្រាត្រ ឈាន ចូល​ថ្ងៃទី​១៥ ខែមីនា ប្តី​ប្រពន្ធមួយ​គួរ​ ឈ្លោះ​ប្រកែក​​គ្នា នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា បឹងត្របែក តាម​បណ្តោយ ផ្លូវ​ព្រះមុនីវង្ស ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​​បុរស​ជា​ប្តី បាន​យក​កាំភ្លើង​បាញ់​ពីរ​គ្រាប់ គំរាម បណ្តាល​ឲ្យ​ត្រូវ​នារី​ជា​ប្រពន្ធ​មួយគ្រា​ប់ របួស​ត្រង់ ត្រគៀក​ខាងឆ្វេង។

ស្ត្រីរងគ្រោះ ដែលត្រូវប្តីរបស់ខ្លួន បាញ់បណ្តាលឲ្យរបួសត្រង់ ត្រគៀកខាងឆ្វេង។
ស្ត្រីរងគ្រោះ ដែលត្រូវប្តីរបស់ខ្លួន បាញ់បណ្តាលឲ្យរបួសត្រង់ ត្រគៀកខាងឆ្វេង។

មន្ត្រី​កង​រាជ​អាវុធ​ហ្ថ បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ប្តី​របស់ខ្លួន បាញ់​នេះ ឈ្មោះ​សុខ ម៉ា​និ​ច​រតនា អាយុ​២៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​។ ចំណែក​បុរស​ដែល​បាញ់​ប្រពន្ធ​ខ្លួនឯង ឈ្មោះ​កែវ រតនា ហៅ ម៉ៅ អាយុ​៣២​ឆ្នាំ ជា​ទាហាន នៅ​ដេ​អិន​។​

បើតាម​សម្តី​នារី​រងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ដំបូង​ប្តី​-​ប្រពន្ធ​គាត់ បាន​ឈ្លោះប្រកែក​គ្នា បន្ទាប់មក​ប្តី​បាន​វាយ​ប្រពន្ធ​បែក​មុខ ហើយ​បាន​ដក​កាំភ្លើងខ្លី បាញ់​ប្រពន្ធ ក្បែរ​គុ​ម្ភ​ត្រចៀក​ខាងឆ្វេង រួច​បាន​យក​កន្ត្រៃ មក​កាត់សក់​ចោល​។ ប្រពន្ធ​ក៏​រត់ចេញ​ក្រៅ ហើយក៏​ត្រូវបាន​ប្តី បាញ់​មួយ​គ្រាប់​ទៀត ចំ​ត្រគៀក​ខាងឆ្វេង​តែម្តង​។​

ក្រោយពេល​កើតហេតុ បុរស​ជា​ប្តី បាន​បើករថយន្ត​ម៊ែ​ក​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9091 ចេញទៅ​បាត់​។ ចំណែក​នារី​ជា​ប្រពន្ធ ដែល​រងរបួស​ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

Related Articles

Back to top button
Close
Close