រដ្ឋាភិបាលកម្ពុជានឹងដាក់ប្រព័ន្ធផ្កាយរណបនៅតាមព្រំដែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កញ្ញា ២០១៥) ៖ នៅតាមព្រំដែនកម្ពុជាជាប់នឹងប្រទេសវៀតណាម ថៃ ឡាវនៅតែជួបបញ្ហាអសន្តិសុខរួមទាំងបញ្ហាព្រៃឈើជាដើម។ បើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់នៅថ្ងៃទី០៥កញ្ញាថា រដ្ឋាភិបាលនឹងដាក់វិធានទៅគណៈកម្មាធិកាចម្រុះព្រំដែនកម្ពុជា ឱ្យរៀបចំមានប្រព័ន្ធផ្កាយរណបមួយ សម្រាប់ពិនិត្យតាមព្រំដែន។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជា ចង់ធ្វើការត្រួតពិនិត្យឲ្យបានច្បាស់ លើវិស័យបរិស្ថាន ព្រៃឈើ ការតាំងលំនៅដ្ឋាននៅតាមតំបន់ព្រំដែន និងរៀបចំការពារសនិ្តសុខឲ្យបានល្អផងដែរ។
ជាការកត់សម្គាល់ គម្រោងនៃដាក់ប្រព័ន្ធផ្កាយរណបនៅតាមព្រំដែនរបស់រដ្ឋាភិលកម្ពុជាពេលបាន ធ្វើឡើងក្រោយពីរភាពចម្រូសចម្រាសផែនទីព្រំដែនកម្ពុជា ហាក់មានភាពស្ងប់ស្ងាត់ បន្ទាប់ពីផែនទី របស់រដ្ឋាភិបាលបានផ្ទៀងផ្ទាត់ជាមយយផែនទីរបស់បារាំងនិងអង្គការសហប្រជាជាតិគឺដូចគ្នា៕