ស្គាល់​គ្នា​តាម​ហ្វេស​ប៊ុក​នាំ​ទៅ​ដេក​ផ្ទះ​សំ​ណាក់​ត្រូវ​ចាប់​ខ្លួន​

ភ្នំពេញ​ ៖ យុវ​ជន​៣​នាក់​ត្រូវ​ឪពុក​ ម្តាយ​យុវ​តី​៣នាក់ជា​សិស្ស​សាលា​ទួន​ហ្វា​​ចាប់​ខ្លួន​ប្រគល់​ឱ្យនគរ​បាល​ ខណ្ឌ​ចំការ​មន​នៅ​រសៀល​ ថ្ងៃ​ទី​២៥ សីហា ២០១៣ ដោយ​ចោទ​ថា​ ​បានលួង​លោម​កូន​ស្រី​របស់​ពួក​គាត់​តាមបណ្តាញ​សង្គម​​ហ្វេស​ប៊ុកនាំ​ទៅ​ដេក ​ផ្ទះ​សំណាក់​អស់​មួយ​យប់​ថ្ងៃ​ទី​២៤ឈាន​ចូ​ល​ថ្ងៃ​ទី​២៥ សីហា ២០១៣ ។

Cam1យុវ​ជន​ទាំង​៣​នាក់​ខាង​លើ ១-ឈ្មោះ​សួស ពិសី អាយុ​១៤​ឆ្នាំ, ២-ឈ្មោះ​សុច ចាន់​ពិសី អាយុ​១៦​ឆ្នាំ និង​៣-ឈ្មោះ​ស៊ុន ឧត្តម​ អាយុ​១៦​ឆ្នាំ​ដូច​គ្នា​។ ជុំ​វិញ​ការ​ឃាត់​ខ្លួន​ជន​ទាំង​៣​នាក់​ខាង​លើ​នេះ​នគរ​បាល​ខណ្ឌ​ចំការ​មន​ បាន​ឱ្យ​ដឹង​ថា ​ឪពុក​ ម្តាយ​យុវតី​៣​រូប​ជា​សិស្ស​សាលា​ទួន​ហ្វា​បាន​នាំ​ខ្លួន​យុវ​ជន​ទាំង​៣​ នាក់​នេះ​មក​ប្រគល់​ឱ្យ​នគរបាលដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​លួង​លោម​កូន​ស្រី​របស់​ពួក​គាត់​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុកនាំ ​ចេញ​ពី​សាលា​ទៅ​ដេក​ផ្ទះ​សំណាក់​ក្រហម​ស្ថិត​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ​ អស់​មួយ​យប់​ ៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close