លេខទូរស័ព្ទ ១១៥ សម្រាប់ឲ្យពលរដ្ឋរាយការណ៍ជំងឺ Covid-19 ត្រូវបានដាក់ដំណើរការឡើងវិញដូចធម្មតា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ មីនា ២០២០) ៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ពិសេសសាកសួរព័ត៌មានពាក់ព័ន្ធជំងឺ Covid-19 អាចទំនាក់ទំនងមកលេខទូរស័ព្ទ ១១៥ ដូចធម្មតាឡើងវិញ បន្ទាប់ពីក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួសជួលរួចរាល់។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអរគុណដល់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានប្រឹងប្រែងជួសជុលប្រព័ន្ធទូរស័ព្ទលេខពិសេស ១១៥នេះ អាចដំណើរការដូចធម្មតាវិញ និងអំពាវនាវដល់សាធារណជន ដែលមានបញ្ហាអាចទំនាក់ទំនងទៅលេខ ១១៥ដូចធម្មតា បុគ្គលិកសុខាភិបាលនៅរង់ចាំទទួល២៤ម៉ោង លើ២៤ម៉ោង៕

 

 

 

Related Articles

Back to top button
Close
Close