ក្រោយក្រសួងណែនាំ តារាថតឈុតស្រើបស្រាល អាណារ៉ូស និងយុទ្ធ ឋានៈ សម្រេចសម្រួលគ្នា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ វិច្ឆិកា ២០១៩) ៖ ទីបំផុតជម្លោះសង្គ្រាមជាពាក្យសម្តីរវាងតារាសម្តែងស្រី កញ្ញា ហាស់ វីរ៉ាស្រីរ័តុ្ន ហៅ អាណារ៉ូស និងតារាប្រុសលោក យុទ្ធ ឋានៈនោះសម្រេចបញ្ចប់ដោយសន្តិវិធីហើយ ។ ការបញ្ចប់ជម្លោះ និងបញ្ចប់ការថតវីដេអូស្រើបស្រាល ។

យោងតាមប្រភពពីមន្ត្រីនៃក្រសួងវប្បធម៌បានបញ្ជាក់ថា កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមវត្តមានលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំការកោះប្រជុំមួយក្នុងគោលបំណងសម្រួល និងដោះស្រាយបញ្ហាខាងលើ ។

ប្រភពថា ក្រោយក្រសួងណែនាំ ភាគីពាក់ព័ន្ធទាំង៣ បានទទួលកំហុស និងសុំអភ័យទោសនូវរាល់ទង្វើមិនសមរម្យ និងការប្រព្រឹត្តខុសទាំងនោះ ដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ ក៏បានសន្យាថា នឹងមិនធ្វើឱ្យមានកំហុសឆ្គងសម្រាប់ពេលខាងមុខឡើយ ។

គួរបញ្ជាក់ដែរថា កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ វីដេអូស្តីពីការសម្តែងបទចម្រៀងមួយសម្តែងដោយតារាសម្តែង អាណារ៉ូស និងលោកយុទ្ធ ឋានៈ រងការរិះគន់ខ្លាំងពីមហាជនពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។ រិះគន់ ព្រោះតែវីដេអូឱបថើបបែបស្រើបស្រាលលូកស្ទាបបឺតមាត់ ដែលគេចាត់ទុកថា បានប៉ះពាល់ និងជះឥទ្ធិពលមិនល្អសម្រាប់យុវជន និងសង្គមជាតិ៕ ដោយ៖ ស្រី​លក្ខ័ណ

 

Related Articles

Back to top button
Close
Close