ខ្ញុង​លាតត្រ​ដាង​ទំនាក់​ទំនង​ជា​មួយ​ប្រុស​ក្មេង​

ភ្នំ​ពេញ​៖ ខ្ញុង ដែល​គេ​ស្គាល់ឈ្មោះ​ពិត ស្រេង សុគន្ធ​ដា បាន​បកស្រាយ​ការពិត​បន្ទាប់ពី​រូបថត​ជាច្រើន​សន្លឹក​ដែល​បាន​បង្ហោះ​តាម​ Facebook បង្ហាញ​ពី​សកម្មភាព ប្រុស​ក្មេង​ម្នាក់​កៀកកើយ​យ៉ាង​ជិតស្និទ្ធ ដែល​ធ្វើ​ឲ្យ​សាធារណៈមតិ​សង្ស័យថា នាង​កំពុងតែ​បង្កាត់​ចំណង​ស្នេហ៍​ជាមួយ​ប្រុស​ក្មេង​ម្នាក់​នោះ។

Cam2នៅក្នុង​រូបភាព​គេ​ឃើញ បុរស​នោះ​មាន​វ័យ​ប្រហែលជា​តិចជាង​នាង​ច្រើន​ឆ្នាំ ដោយនៅ​ក្នុងនោះ​នាង​បាន​កៀកកើយ​ទ្រូង​ជាមួយ​បុរស​នោះ​ជាខ្លាំង ដែល​នាំ​ឲ្យ​កើតមាន​មន្ទិល។ ប៉ុន្តែ​ខ្ញុង​បាន​បដិសេធន៍​ចំពោះ​ការសង្ស័យ​ទាំងនោះ​ដោយ​នាង​អះអាងថា នាង​ពិត​ជាមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ប្លែក​ជាង​ធម្មតា ជាមួយ​បុរស​ម្នាក់​នោះ​ពិតប្រាកដ​មែន ប៉ុន្តែ​ភាពស្និទ្ធស្នាល​ទាំងនោះ​មិនមែន​ក្នុងន័យ​ស្នេហា​នោះទេ។

​ខ្ញុង​បានបញ្ជាក់​ប្រាប់ថា បុរស​នោះ គឺជា​មេជាង​ផាត់មុខ​ធ្វើ​សក់ ប្រចាំ​នៅ សុខ​គា សម្អាងការ​បូ​តា ដែល​តែងតែ​ជួយ​ផាត់មុខ​ធ្វើ​សក់​ឲ្យ​នាង​ជាប្រចាំ​នៅពេល​ដែលមាន កម្មវិធី​ម្ដងៗ។ នាង​បន្តថា នាង​បាន​ស្រលាញ់​រាប់អាន​បុរស​ម្នាក់​នោះ​ប្រៀបបាន​ទៅនឹង​បងប្អូន បង្កើត​នឹង​គ្នា ត្បិត​អី​បុរស​នោះ​ជា​មនុស្ស​ល្អ​ម្នាក់ ដែល​តែងតែ​ជួយ​លួងលោម​នឹង​លើកទឹកចិត្ត​នាង​ជានិច្ច ពេលដែល​នាង​ពិបាកចិត្ត។ នាង​បញ្ជាក់​បន្ថែមថា​ទំនាក់ទំនង​របស់​នាង​នឹង​បុរស​ម្នាក់​នោះ ប្រសិនបើ​អ្នកផ្សេង​មិនបាន​ស្គាល់​ឲ្យ​ស៊ីជម្រៅ​ទេនោះ អាច​នឹងមាន​ការយល់​ច្រឡំ​ទៅលើ​រឿង​ផ្សេង ស្របពេល​ដែល​នាង​តែងតែ​និយាយ​ជាមួយ​ប្រុស​ក្មេង​ម្នាក់​នោះ​ថា បងៗ​ពេញៗ​មាត់ ខណៈដែល​បុរស​ម្នាក់​នោះ​មាន​វ័យ តិចជាង​នាង​រហូតដល់​ទៅ​៣​ឆ្នាំ​ឯណោះ។

​យ៉ាងណាក៏ដោយ​ខ្ញុង​បង្ហើរ​ការពិត​បែប​មន្ទិល​ថា​នាង ហៅ​បុរស​ម្នាក់​នោះ​ថា បងៗ បើទោះបីជា​បុរស​នោះ​អាយុ​តិចជាង​នាង ក៏​ព្រោះតែ​នាង​គោរព​ស្រលាញ់​បុរស​នោះ ប្រៀបដូចជា​បងប្រុស ទៅហើយ។

​នាង​បាន​អះអាង​ជា​ចុងក្រោយ​ថា​បញ្ហា​ស្នេហា​ត្រូវតែមាន​ដោយ​ជៀស​មិន​រួច ប៉ុន្តែ​អ្វីដែល​ចង់បាន​គឺ​ការស្វែងយល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន​មុន​ ទទួលយក ព្រោះ​អតីតកាល​បានធ្វើ​ឲ្យ​នាង​ឈឺចាប់​និង​ជា​មេរៀន​សម្រាប់​ជីវិត​នាង ៕ Cambodia News

Kjong-3Kjong-2Kjong-4

Related Articles

Back to top button
Close
Close