សម្តេចតេជោ ៖ ជូនពរពលរដ្ឋខ្មែរកាត់ចិនក្នុងឳកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ មករា ២០១៩) ៖ ខណៈពេលដែមបុណ្យចូលឆ្នាំប្រពៃណីចិនខិតចូលមកដល់នៅសប្តាហ៍ខាងមុខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានជូនពរជនរួមជាតិជាពិសេសបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិនបានសប្បាយរីករាយក្នុងឱកាសបុណ្យ ចូលឆ្នាំចិនខាងមុខនិងមានលាភសំណាងគ្រប់ៗគ្នា ។
នៅលើ Facebook នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន បានចេញសារមួយដោយបានធ្វើការបញ្ជាក់ថានៅសល់តែ ៤ ថ្ងៃ ទៀតប៉ុណ្ណោះថ្ងៃចូលឆ្នាំចិននឹងមកដល់ ។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខែមេសាក៏ពិតមែនតែប្រជាជនកម្ពុជាចូលឆ្នាំ៣លើកក្នុង១ឆ្នាំ គឺឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ ។ ជាពិសេ សសព្វថ្ងៃនេះមានបងប្អូនខ្មែរកាត់ចិនឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកផងដែរថាកាលពីពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរគឺមានតែគេបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃរស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និង រង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ ។ សូម្បីតែមានសាច់ឈាមពណ៍សម្បុរ «ស» ក៏គេចោទថាខ្មាំងផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបន្តរៀបរាប់ថាក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើស រើសនិងប្រតិបត្តិជំនឿសាសនានិងរៀបចំពិធីបុណ្យប្រពៃណីតូចធំរួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរីផងដែរ។
សារក្នុងហ្វេសបុករបស់សម្តេចមានខ្លឹមសារទាំងស្រុងថា៖« នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះថ្ងៃចូលឆ្នាំចិននឹងមកដល់ ។ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរនៅក្នុងខែមេសាក៏ពិតមែនតែយើងសង្កេតឃើញថាកម្ពុជាយើងចូលឆ្នាំទាំង ៣ គឺឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ ។ ជាពិសេសសព្វថ្ងៃនេះមានបង ប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ។
កាលពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍(១៩៧៥-១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរគឺមានតែគេបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃរស់នៅបែកបាក់ព្រាត់ប្រាស់គ្រួ សារនិងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ ។ សូម្បីតែមានសាច់ឈាមពណ៍សម្បុរ “ស” ក៏គេចោទថាខ្មាំងដែរ ។
ក្រោយពីប្រទេសជាតិយើងមាន សុខសន្តិភាពពេញលេញបងប្អូនប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើស និង ប្រតិបត្តិជំនឿសាសនានិងរៀបចំពិធីបុណ្យប្រពៃណីតូចធំរួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរី ។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនិងមានលាភសំណាងគ្រប់ៗគ្នា»៕