រថ​យន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា​បង្ក​ឲ្យ​កក់​ស្ទុះ​រាប់​ម៉ោង​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២០ និង ២០ នាទី​យប់​ថ្ងៃទី ២០ ខែ​​កុម្ភៈ រថយន្ត​ពីរ​គ្រឿង​បើក​ប្រជែង​គ្នា​នៅ​ចំណុច​ស្តុ​ប​ចំការមន​មួយ​គ្រឿង​ម៉ាក​ កុង​គឺ​ន័​រ នឹង​មួយ​គ្រឿង​ទៀត​ម៉ាក​កាមរី​ឆ្លាម នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ត្រង់​ចំណុច​ស្តុប​ចំការមន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន បណ្តាល​ឲ្យ​ រថយន្ត​កាមរី​បណ្ដាល​ឲ្យ​រង​ការខូចខាត​មួយ​ផ្នែក​តូច។

មុន​ពេល​កើតហេតុ​គេ​សង្កេត​រថយន្ត​កុង គឺ​ន័​រ​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B 3952 បើក​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ទិសដៅ​ពី​លិច​ទៅ​កើត​ខណៈ​បើក មកដល់​ចំណុច​ស្តុ​ប​ចំការមន ក៏បាន​ជ្រុល​ល្បឿន​ទៅ​បុក​ចំ​ចំហៀង​ខាងឆ្វេង​រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ បណ្ដាល​ឲ្យ​រថយន្ត​កាមរី​ត្រូវការ​ខូចខាត ។ ​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​នឹង​នគរបាល​ចរាចរណ៍​ខណ្ឌ​ចំការមន​ បាន​ចុះ​មក​អន្តរាគមន៍​ដល់ កន្លែង​កើត​ហេតុ ដោយ​តម្រូវ​ឲ្យ​ភាគី​រថយន្ត​កុង​គឺ​ន័​រស​ង​សំណង​ទៅ​ឲ្យ​ភាគី​រថយន្ត​កាមរី​ ឆ្លាម ដោយមាន​ការ សម្របសម្រួល​ពី​សមត្ថ​កិច្ច​មូលដ្ឋាន​នោះ​ភាគី​រថយន្ត​បង្ក​បាន​ធានា​ចេញ​សង ​ថ្លៃ​ខូចខាត​ឲ្យ​ភាគ​រថយន្ត​កាមរី​ឆ្លាម​ទាំងអស់ ដើម្បី​បញ្ចប់​រឿង​​៕ ហេង នាង​

art6.5art6.3

Related Articles

Back to top button
Close
Close