គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​ សីហា​ ស្លាប់ ​១០​នាក់​ របួសធ្ងន់​ស្រាល ​២០​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ សីហា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្ន​ង​ការ​ដ្ឋាន​នគរបាល​ជាតិ​​ប្រាប់​ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេសកើតឡើងចំនួន ១២លើក ( យប់ ៤លើក ) បណ្ដាល​អោយ​មនុស្ស​ស្លាប់ ១០នាក់ ( ស្រី ៤នាក់ ) រងរបួសធ្ងន់ ១៦នាក់ ( ស្រី ៦នាក់ ) និងរបួសស្រាល ៤នាក់ ( ប្រុស )។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២១គ្រឿង រួមមាន ម៉ូតូ ចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្ត​ធុនធំ ចំនួន ៣គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក ( ស្លាប់ ៥នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ៣នាក់ ) , មិនប្រកាន់ស្តាំ ២លើក ( ស្លាប់ ១នាក់ ) , និងមិនគោរពសិទ្ធិ ១លើក ( ស្លាប់ ១នាក់ ) ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២០នាក់ ( យប់ ៤នាក់ )៕

1

Related Articles

Back to top button
Close
Close