CCI បើកវវគ្គបណ្តុះបណ្តាលស្តីពី “ សិទ្ធិទទួលព័ត៌មាន ” ជំនាន់ទី០៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ តុលា ២០១៧) ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ វិទ្យាស្ថានសារគមនាគមន៍កម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ សិទ្ធិទទួលព័ត៌មាន ” ជំនាន់ទី០៣ ក្រោមកិច្ចអនុវត្តគម្រោង“ បង្កើនការទាមទារសិទ្ធិទទួលព័ត៌មានពីវិស័យប្រព័ន្ធផ្សព្វផ្សាយ ” ដែលទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការ UNESCO ភ្នំពេញ និងដោយមានការគាំទ្រពីក្រសួងព័ត៌មាន។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោកស្រី Anne Lemaistre តំណាងអង្គការUNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដោយមានវត្តមានមន្ត្រីមកពីអង្គការជាដៃគូរ គ្រូបណ្តុះបណ្តាល សិក្ខាកាម និងអតីតសិក្ខាកាមជំនាន់ទី០១ និងជំនាន់ទី០២ សរុបប្រមាណ៧០នាក់៕