ជន​សង្ស័យ​ពី​បទ​ប្រើ​ប្រាស់​គ្រឿន​ញៀន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​០០​យ​ប៉​ថៃ្ង​ទី​២៧​ ខែធ្នូ​ នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជន​ សង្ស័យ​ម្នាក់​​​ពីបទ​ប្រើប្រាស់​គ្រឿន​ញៀន​ ស្ថិតនៅ​ចំនុច​គល់​ស្ពានថ្ម​ ​ភូមិ​ម័ល​ ​ភ្លូវ​២១៧​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​។

​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ​វឹង រ៉ាវី ភេទ​ប្រុស អាយុ​២៣​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​ដើរ​ឡាន​ស្រា​បៀរ​អាន់​ឆ័​រ រស់នៅ​ភូមិ​ក្នុងភូមិ​ក្រាំង​គល់ ឃុំ ខ្វាវ​ ​ស្រុក​សំរោង ខេត្តតាកែវ​។

មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ប៉ូលិស​មូលដ្ឋាន​បាន​ដើរល្បាត តាមផ្លូវ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ លុះ​ល្បាត​មកដល់​ចំណុច​ខាងលើ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​ម៉ាក​ហុងដា​សេ​១២៥​ មួយ គ្រឿង នៅពេលនោះ​កម្លាំង​សមត្ថកិច្ច បាន​ឃាត់​ម៉ូតូ​ឲ្យ ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ឃើញ​ជនសង្ស័យ​មាន​ថ្នាំញៀន​មួយ កញ្ចប់​តូច​ពណ៌​សរ​ថ្លា​។

បន្ទាប់មក​កម្លាំង នគរបាល​​ក៏​​ចាប់វាយ​ខ្នោះជន​សង្ស័យ​យក​​មកកាន់​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ ធ្វើការ​សាកសួរ​នៅ​ចំពោះមុខ សមត្ថកិច្ច​ជនសង្ស័យ​បាន សារភាព ថា​ខ្លួន ពិតជា​បាន​ទិញ​គ្រឿន​ញៀន​ពី​គេ​ម្នាក់​ដែល​មិនបាន​ស្គាល់ឈ្មោះ​យកមក​ជក់មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ដោយ៖ ហេង នាង​

1378_DSCF0149

Related Articles

Back to top button
Close
Close