អ្នកអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ត្រូវពិន័យពី ៥-២០លានរៀល

សារព័ត៌មាន​ Cambodia News/

ពោធិ៍សាត់ ៖ ​នៅ​ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែឧសភា​នេះ​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អ្នក​ដែល​អំពាវនាវឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រ អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ  បើតាមច្បាប់ត្រង់មាត្រា១៤២ បានចែងថា ត្រូវផាកពិន័យ ៥លានរៀល ដល់២០លានរៀល ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។

លោក សម រង្ស៊ី តែងតែលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សូមបងប្អូនកូនក្មួយ ដែលជាអ្នកស្នេហាជាតិ ដែលបានធ្វើដំណើរ មកដល់ផ្លូវបំបែក គឺត្រូវបត់ស្តាំតាមផ្លូវសង្គ្រោះជាតិ ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ កុំបត់ឆ្វេងតាម ហ៊ុន សែន ចង់បាន! ត្រូវបត់ស្តាំវិញ គឺបត់ចូលផ្ទះយើងវិញ ដោយមិនទៅបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ” ៕

 

 

 

 

Related Articles

Back to top button
Close
Close