​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​មួយ​ទៀត​បណ្តាល​ឲ្យ​របួស​ធ្ងន់​ម្នាក់​ ស្រាល​៤​នាក់​

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២២ វិច្ឆិកា វេលាម៉ោង ៩ និង១៥ នាទី យប់ ស្ថិតលើកំណាត់ផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា ២នាក់ ក្នុងស្ថានភាពស្រវឹង ជិះទៅបុកពីក្រោយម៉ូតូស្មាសរ៉េវូ ពណ៌ខ្មៅ ជិះគ្នា ៣នាក់ បណ្តាលឲ្យអ្នកជិះម៉ូតូស្មាសម្នាក់ រងរបួសធ្ងន់ និង ៤នាក់ ទៀត រងរបួសស្រាល ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា ម៉ូតូសេ១២៥ ជិះ ២នាក់ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ជិះទៅបុកពីក្រោយម៉ូតូស្មាសរ៉េវូ ជិះគ្នា៣នាក់ បើកស្របទិសគ្នា ពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ ម៉ូតូសេ១២៥ ស្រវឹងខ្លាំងពេក ជិះទៅបុកម៉ូតូស្មាសរ៉េវូពីក្រោយ បណ្តាលឲ្យជិះម៉ូតូស្មាសរ៉េវូរងរបួសធ្ងន់ ស្រាល ៤នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅខណ្ឌសែនសុខ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close