ឆេះ​ជ័រ​​នៅ​​រោង​ចក្រ​​ LONG​ LEAD​​ ​ បណ្ដាល​​ឲ្យ​​កម្មក​រ​ដួល​​សន្លប់​​ជាង​​៤០​នាក់​

សារព័ត៌មាន​ Cambodia News/

កំពង់ឆ្នាំង (០៦ មករា ២០១៧) ៖ មុខនេះបន្ដិច មានករណីកម្មករ រោងចក្រ LONG LEAD ដួលសន្លប់ជាបន្ដ បន្ទាប់រហូតដល់ជាង៤០នាក់ គិតនៅវេលាម៉ោង ៩ និង៤០ នាទី មានកម្មករសន្លប់សរុបចំនួន ៤២ នាក់។ រោងចក្រ LONG LEAD ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មូលហេតុ៖ ឆេះជ័រនៅម៉ាស៊ីនផលិតកម្ម បានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ឃើញផ្សែងខ្លាំង បណ្តាលឲ្យភ័យតក់ស្លុត សន្លប់តគ្នា។ ជនរ​ង​គ្រោះ​ទាំង​អស់​ត្រូវ​បានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិច តែ វណ្ណា៕

%e1%9f%a5

Related Articles

Back to top button
Close
Close