សាលារាជធានីភ្នំពេញមិនមានគម្រោងកសាងស្ពានថ្មើរជើងឆ្លងកាត់ផ្លូវក្នុងរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News /
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (២២ មេសា ២០១៥) ៖ បន្ទាប់ពីនៅក្នុងបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកថ្មីៗនេះ បានសរសេរថា សាលារាជធានីភ្នំពេញ មានគម្រោងកសាងស្ពានថ្មើរជើងឆ្លងកាត់ផ្លូវក្នុងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹករួចមក សាលារាជធានីភ្នំពេញ បានប្រកាសបដិសេធ នៅថ្ងៃទី២១ ខែមេសានេះថា មិនមានគម្រោងកសាងស្ពានថ្មើរជើងឆ្លងកាត់ផ្លូវ ក្នុងរាជធានីភ្នំពេញឡើយ។ [ អានបន្ត ]
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗកន្លងទៅនេះ នៅក្នុងបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក យើងសង្កេតឃើញមាន មតិជាច្រើនពាក់ព័ន្ធនឹងស្ពានថ្មើរជើងឆ្លងកាត់ផ្លូវក្នុងរាជធានីភ្នំពេញ ហើយមានការច្រលំថាជាគម្រោងរបស់សាលារាជធានីភ្នំពេញ តែទោះជាយ៉ាងក៏ដោយ សាលារាជធានីភ្នំពេញ បានប្រកាសសូមស្វាគមន៍ ចំពោះក្រុមហ៊ុនឯកជនទាំងឡាយណា ដែលមានបំណងចូលរួមស្ថាបនា ជាមួយស្ពានឆ្លងផ្លូវនេះ៕