យន្ត​ហោះ​ចុះ​ចត​ខុស​ផ្លូវ​ ផ្ទុះ​ឆេះស​ន្ធោស​ន្ធៅ​ តែ​សំណាង​ល្អ​ អ្នក​ដំណើរ ​១៤១នាក់​ រត់​គេចទា​ន់​ពេល​

សារព័ត៌មាន​​ Cambodia News/

ប៉េរូ (២៩ មីនា ២០១៧) ៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយនៅព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៧ ថាយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ប្រភេទ Boeing 737 ដែលមានផ្ទុកមនុស្សចំនួន ១៤១នាក់ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីចុះចតខុសផ្លូវ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ម៉ោងនៅប៉េរូ។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍រន្ធត់មួយនេះ បានកើតឡើងនៅក្នុងព្រលានយន្តហោះ Francisco Carle ក្នុងទីក្រុង Jauja ប្រទេសប៉េរូ ដែលមានចម្ងាយប្រមាណជាង ២៦០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Lima។ ប៉ុន្តែពិតជាសំណាងល្អមែនទែន ដោយមនុស្សទាំង១៤១ ដែលនៅលើយន្តហោះកើតហេតុ អាចរត់គេចខ្លួនបាន ដោយមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ប៉េរូ បានឲ្យដឹងថា “នៅពេលចុះចត យន្តហោះមួយគ្រឿងនោះបាក់ស្លាបខាងស្តាំ ជាហេតុបណ្តាលឲ្យវារអិលចេញពីផ្លូវ ប៉ុន្តែក្រុមអាកាសយានិកដែលមានវិជ្ជាជីវៈខ្ពស់របស់យើង បានព្យាយាមបញ្ជារយន្តហោះ រារាំងមិនឲ្យមានឧប្បត្តិហេតុធំកើតឡើងឡើយ៕

3 4

 

 

Related Articles

Back to top button
Close
Close