អត្រាការ​ប្រាក់ឥ​ណទាន​គឺ​ ១៨% ​ចាប់​ពីថ្ងៃ​ទី ​១ ខែ ​មេសា ​ឆ្នាំ ​២០១៧​ នេះត​ទៅ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៤ កុម្ភៈ ២០១៧) ៖ ​កន្លង​មក​មានបងប្អូនមួយចំនួនបានខ្ចី លុយពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងនោះ ដែលមានការប្រាក់ខ្ពស់រហូតទៅ ដល់ ២០%-៣០% ក្នុង១ឆ្នាំដែលធ្វើអោយពួកគាត់កំពុងប្រឈមនឹងបញ្ហា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសបញ្ជាក់ជាញឹកញយថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ”។

ដើម្បីជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ជាពិសេសបងប្អូនប្រជាពលរដ្ឋថ្មីដែលគ្រោងខ្ចីឥណទានថ្មីនិងម៉្យាងវិញទឿតដើម្បីជំរុញការប្រើប្រាស់ឥណទានមីក្រូហិរញ្ញវត្ថុអោយកាន់តែមានប្រសិទ្ឋភាព គឺចាប់ពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៧ នេះតទៅ ពិដានអត្រាការប្រាក់ឥណទានមានកម្រិតតែ ១៨%ទេក្នុងមួយឆ្នាំ។

សូមបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ឥណទានមីក្រូហិរញ្ញវត្ថុត្រូវមានការទទួលខុសត្រូវ និងប្រយ័ត្នប្រយែងខ្ពស់បំផុត។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសចក្តីសុខ និងមានសំណាងល្អគ្រប់ពេល៕

4 2

Related Articles

Back to top button
Close
Close